(ដូហា)៖ ៤ប្រកួតបញ្ចប់ជុំទី២ នៃវគ្គសន្សំពិន្ទុតាមពូល G និង H នៅ FIFA World Cup 2022 គឺសាំបាប្រេស៊ីល និងព័រទុយហ្គាល់ បានកក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយដូចបារាំងដែរ។

១ប្រកួតបើកឆាកនៅក្បាលព្រលប់គឺ កាមេរូន ចែកគ្នាម្នាក់ ១ពិន្ទុតាមរយៈបញ្ចប់លទ្ធផលស្មើគ្នា ៣-៣ ប្រចាំពូល G នៅមុនពេលសាំបាប្រេស៊ីល រកបានជ័យជម្នះជាលើកទី២ ក្រោយឈ្នះស្វីស ១ទល់នឹង០ នាម៉ោង ១១យប់ ដើម្បីរកបាន ៦ពិន្ទុពេញក្នុងចំណោម និងបានក្លាយជាក្រុមទី២ ផងដែរបន្តាប់ពីបារាំង ដែលបានកក់កៅអីទៅវគ្គ ១៦ក្រុម ក្នុងនាមជាក្រុមការពារតំណែងជើងឯក។

ចំណែកឯ ២ប្រកួតក្នុងពូល H ចុងក្រោយគេវិញ កូរ៉េខាងត្បូងដែលជាក្រុមលេងនៅ World Cup តំណាងឲ្យទ្វីបអាស៊ីនោះ នៅតែមិនអាចរកបាន ៣ពិន្ទុ នៅពេលចាញ់ហ្គាណា ៣ទល់នឹង២ នៅមុនពេលក្រុមរបស់ Cristiano Ronaldo បន្តរកបាន ៣ពិន្ទុជាលើកទី២ ទៀត ក្រោយបំបាក់អ៊ុយរ៉ាហ្គាយ ២-០ ដោយនៅសល់ ១ប្រកួតក្នុងដៃ។

នេះមានន័យថា រកឃើញ ៣ក្រុមដែលបានកក់កៅអីទៅវគ្គ ១៦ក្រុមនៃ World Cup លើកទី២២ ដោយស្វ័យប្រវត្តិហើយដែលមានបារាំងចេញពីពូល D សាំបាប្រេស៊ីលចេញពីពូល G និងព័រទុយហ្គាល់ចេញពីពូល H រង់ចាំ ១៣ក្រុមទៀត៕