(បរទេស)៖ មុខងារថ្មីមួយដែល WhatsApp ធ្លាប់តែដាក់ឱ្យប្រើប្រាស់ទៅលើការសាកល្បង Beta ពេលនេះត្រូវបានដាក់ចេញជាសាធារណៈហើយ។ ពោលគឺមុខងារ «Message Yourself» និងមកដល់សម្រាប់អ្នកប្រើប្រាស់ទាំង iOS និង Android ឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
Message Yourself គឺជាមុខងារមួយដែលមើលទៅស្រដៀងទៅហ្នឹង «Save» នៅក្នុង Telegram អ៊ីចឹង ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរក្សាទុកឯកសារ ផ្ញើរូបភាព ឬវីដេអូ រក្សារទុកតំណភ្ជាប់គេហទំព័រ (saving web links) និង បង្ហោះឯកសារ (Uploading Document) ផ្សេងៗ។ មុខងារថ្មីរបស់ WhatsApp បើធៀបទៅនឹង Telegram នោះ គឺ មុខងារ Message Yourself នេះអាចនិយាយបានថាប្រសើម្យ៉ាងដែរ ដោយអ្នកប្រើប្រាស់អាចឆាតទៅកាន់គណនីផ្ទាល់ខ្លួនតែម្តង មិនចាំបាច់ទៅបង្កើត «Save» ដូចនៅក្នុង Telegram នោះទេ។
យ៉ាងមិញចំពោះការអនុញ្ញាតដាក់ឱ្យប្រើប្រាស់ជាសាធារណៈនេះ ទំនងជាដំណឹងល្អសម្រាប់អ្នកប្រើប្រាស់របស់ WhatsApp ទាំងអស់ដោយកន្លងមកប្រសិនបើចង់បង្កើត Private Chat ក្នុងការរក្សាទុកឯកសារផ្ទាល់ខ្លួននោះគឺត្រូវទៅបង្កើត Group Chat ជាមុនសិន បន្ទាប់មកដកសមាជិកនៅក្នុង Group ចេញទើបអាចទទួលបាន Private Chat នោះ៕