(ដូហា)៖ នៅពេលកីឡាករ Cristiano Ronaldo សញ្ជាតិព័រទុយហ្កាល់ រកបាន១គ្រាប់ ពេលប្រកួតជាមួយជាមួយហ្កាណា ក្នុងព្រឹត្តិការណ៍ World Cup 2022 នៅកាតា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ធ្វើឲ្យខ្សែប្រយុទ្ធរូបនេះ ក្លាយជាកីឡាករបាល់ទាត់បុរស ដែលរកបានគ្រាប់បាល់ ៥លើកខុសៗគ្នា សម្រាប់ព្រឹត្តិការណ៍ World Cup ចាប់ពីតាំងឆ្នាំ២០០៦ ដល់ឆ្នាំ២០២២។ ប៉ុន្តែ កំណត់ត្រានេះ Cristiano Ronaldo ទើបតែធ្វើបានក្រោយកីឡាការិនី ២រូប នោះគឺ Marta និង Christine Sinclair។

Marta កីឡាការិនីសញ្ជាតិប្រេស៉ីល និង Christine Sinclair កីឡាការិនីសញ្ជាតិកាណាដារកបានគ្រាប់បាល់នៅ World Cup ផ្នែកនារី នៅឆ្នាំ២០០៣, ២០០៧, ២០១១, ២០១៥ និង ២០១៩ ដូចគ្នា។

សម្រាប់ World Cup ផ្នែកបុរស គឺមានកំណត់ត្រា កីឡាករ ៤នាក់ទៀត ដែលរកគ្រាប់បាល់បាន ៤លើកខុសៗគ្នា។​ អ្នកទាំងនោះ គឺ Uwe Seeler សញ្ជាតិអាល្លឺម៉ង់ខាងលិច (ជំនាន់អាល្លឺម៉ង់ចែកជា២), Pele សញ្ជាតិប្រេស៉ីល, Miroslav Klose សញ្ជាតិអាល្លឺម៉ង់ និង Lionel Messi សញ្ជាតិអាហ្សង់ទីន។

សម្រាប់ World Cup ផ្នែកបុរស មានកីឡាករ ៤នាក់ ដែលរកគ្រាប់បាល់បាន ៤លើកខុសៗគ្នា រួមមាន៖

* Uwe Seeler រកគ្រាប់បាល់បាននៅឆ្នាំ១៩៥៨, ១៩៦២, ១៩៦៦ និង១៩៧០។

* Pele រកគ្រាប់បាល់បាននៅឆ្នាំនឹងឆ្នាំដូចគ្នានឹង Uwe Seeler។

* Miroslav Klose រកគ្រាប់បាល់បាននៅឆ្នាំ២០០២, ២០០៦, ២០១០ និង ២០១៤។

* ចំណែកឯ Lionel Messi ដែលចូលលេងជំនាន់ Cristianno Ronaldo បានខកខានរកគ្រាប់នៅឆ្នាំ២០០៨ ពោលគឺគាត់រកគ្រាប់បាល់បានតែនៅឆ្នាំ២០០៦, ២០១៤, ២០១៨ និង ២០២២៕

Cristiano Ronaldo សញ្ជាតិព័រទុយហ្កាល់

Marta កីឡាការិនីសញ្ជាតិប្រេស៉ីល

Christine Sinclair កីឡាការិនីសញ្ជាតិកាណាដា

Uwe Seeler សញ្ជាតិអាល្លឺម៉ង់ខាងលិច (ជំនាន់អាល្លឺម៉ង់ចែកជា២)

Pele សញ្ជាតិប្រេស៉ីល

Miroslav Klose សញ្ជាតិអាល្លឺម៉ង់

Lionel Messi សញ្ជាតិអាហ្សង់ទីន