(ភ្នំពេញ)៖ ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាល២ បានរកឃើញកីឡាករ២៤រូបជាប់ឈ្មោះប្រកួតវគ្គជម្រុះដំបូងដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២២ ក្រោយពីគណៈកម្មាធិការបានធ្វើការពិនិត្យលក្ខណៈចូលរួមរបស់កីឡាករទាំងអស់ដែលបានដាក់ពាក្យមកពីទូទាំងប្រទេស។ ការដាក់ពាក្យចូលរួមត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២។

ការប្រកួតវគ្គជម្រុះដំបូងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ នឹងចាប់ផ្តើមពីវេលាម៉ោង១៖០០ រសៀលតទៅ ដែលនឹងធ្វើការផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍ថោន TOWN FULL HDTV។

កីឡាករទាំង២៤រូបនេះ នឹងធ្វើការប្រកួតប្រជែងដើម្បីដណ្តើមកៅអីចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ដែលឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ក្នុងដំណើរឆ្ពោះទៅដណ្តើមយកខ្សែក្រវាត់លំដាប់ពិភពលោក IPCC KUN KHMER ប្រាក់រង្វាន់សរុបរហូតដល់ទៅ ១២៤ លានរៀល។

វគ្គជម្រុះនេះនឹងធ្វើការស្វែងរកកីឡាករ ១២ រូបតែប៉ុណ្ណោះដើម្បីធ្វើដំណើរប្រកួតតាមខេត្តឈានទៅកាន់កាប់ខ្សែក្រវាត់ដ៏ល្បី និងប្រាក់រង្វាន់មហាសាលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។

តើកីឡាករ ១២ រូបណានឹងមានសមត្ថភាពចូលរួមព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាល២? កុំភ្លេចទស្សនាការប្រកួតផ្ទាល់នៅស្ថានីយទូរទស្សន៍ថោន TOWN FULL HDTV ឬតាមកញ្ចក់ទូរទស្សន៍ ឬតាមរយៈទំព័រហ្វ៊េសប៊ុកផេកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ៕

ខាងក្រោមនេះ ជាតារាងឈ្មោះកីឡាករ ដែលនឹងត្រូវប្រកួតវគ្គជម្រុះ២៤នាក់ដំបូងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២២៖