(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ នឹងមានកីឡាចំនួន ៣៨ប្រភេទ ៣៥៦វិញ្ញាសា ដែលក្នុងនោះក៏មាន ០៩ វិញ្ញាសា ជាប្រភេទកីឡាកាយវប្បកម្ម និងលំហាត់ប្រាណនឹងត្រូវប្រកួតរកជើងឯក ដែលមានកីឡាករកីឡាការិនីប្រមាណ ៥០នាក់ ចូលរួមប្រកួតប្រជែងទាំង ០៩វិញ្ញាសា។

បន្ទាប់ពីការប្រកួតបញ្ចេញសមត្ថភាពដើម្បីបង្ហាញសាច់ដុំធំៗ ស្រស់សង្ហារ ទាំងកីឡាករ កីឡាការិនី យ៉ាងស្វិតស្វាញដោយមានការដាក់ពិន្ទុពីចៅក្រមចំនួន ៧នាក់ មកពីសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ យើងបានរកឃើញជើងឯកមេដាយមាសទាំង ០៩វិញ្ញាសាដូចជា៖

*វិញ្ញាសា បុរសសាច់ដុំ ទម្ងន់ ៦០kg
*វិញ្ញាសា បុរសសាច់ដុំ ទម្ងន់ ៧០kg
*វិញ្ញាសា បុរសសាច់ដុំ ទម្ងន់ ៨០kg
*វិញ្ញាសា បុរសសាច់ដុំ ទម្ងន់ +៨០kg
*វិញ្ញាសា បុរសរូបរាងសង្ហារ កម្ពស់រហូតដល់ ១៧០cm + 4Kg
*វិញ្ញាសា បុរសរូបរាងសង្ហារ កម្ពស់រហូតដល់ ១៧០cm + 6Kg
*វិញ្ញាសា បុរសបង្ហាញម៉ូត កម្ពស់រហូតដល់ ១៧០cm – 2Kg
*វិញ្ញាសា បុរសបង្ហាញម៉ូត កម្ពស់រហូតដល់ ១៧០cm + 2Kg
*វិញ្ញាសា នារីបង្ហាញរូបរាងស្រស់ស្អាត

ការចូលរួមគាំទ្ររបស់អ្នកទាំងអស់គ្នា ពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យកីឡាក្នុងប្រទេសកម្ពុជា ដើម្បីឈានទៅកាន់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។ ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយប្រភេទប្រចាំជីវិត៕