(ភ្នំពេញ)៖ ការប្រើពេលត្រឹមតែ ៦៨វិនាទី នៅឯកីឡដ្ឋាន Khalifa International Stadium របស់កីឡាករសញ្ជាតិកាណាដា Alphonso Davies ពេលទាត់បញ្ចូលទីលើក្រូអាស៉ី នៅប្រទេសកាតា អាចជាគ្រាប់បាល់ដែលលឿនបំផុត សម្រាប់ព្រឹត្តិការណ៍ World Cup 2022 ។ ប៉ុន្តែ គ្រាប់បាល់នេះមិនជាប់ចំណាត់ថ្នាក់ទាំង១០ នៃគ្រាប់បាល់ដែលលឿនបំផុត របស់កំណត់ត្រា World Cup នោះទេ។

ខាងក្រោមនេះ ជាគ្រាប់បាល់ចំណាត់ថ្នាក់លឿនបំផុតទាំង១០ នៃប្រវត្តិសាស្ត្រ World Cup ៖

* ចំណាត់ថ្នាក់លេខ១ រកបានដោយកីឡាករ Hakan Sukur សញ្ជាតិកូរ៉េខាងត្បូងកាត់តួរគី នៅឆ្នាំ២០០២ ប្រើពេល ១១វិនាទី

* ចំណាត់ថ្នាក់លេខ២ រកបានដោយកីឡាករ Vaclav Masek សញ្ជាតិម៉ិចស៉ិចកាត់ឆេកូស្លូវ៉ាគី នៅឆ្នាំ១៩៦២ ប្រើពេល ១៥វិនាទី

* ចំណាត់ថ្នាក់លេខ៣ រកបានដោយកីឡាករ Ernest Lehner សញ្ជាតិអូទ្រីសកាត់អាល្លឺម៉ង់ នៅឆ្នាំ១៩៣៤ ប្រើពេល ២៥វិនាទី

* ចំណាត់ថ្នាក់លេខ៤ រកបានដោយកីឡាករ Bryan Robson សញ្ជាតិបារាំងកាត់អង់គ្លេស នៅឆ្នាំ១៩៨២ ប្រើពេល ២៨វិនាទី​

* ចំណាត់ថ្នាក់លេខ៥ រកបានដោយកីឡាករ Clint Dempsey សញ្ជាតិកាណាកាត់អាមេរិក នៅឆ្នាំ២០១៤ ប្រើពេល ៣០វិនាទី

* ចំណាត់ថ្នាក់លេខ៦ រកបានដោយកីឡាករ Bernard Lacombe សញ្ជាតិអ៉ីតាលីកាត់បារាំង នៅឆ្នាំ១៩៧៨ ប្រើពេល ៣១វិនាទី

* ចំណាត់ថ្នាក់លេខ៧ រកបានដោយកីឡាករ Arne Nyberg សញ្ជាតិហុងគ្រីកាត់ស៊ុយអែត នៅឆ្នាំ១៩៣៨ ប្រើពេល ៣៥វិនាទី

* ចំណាត់ថ្នាក់លេខ៧ រកបានដោយកីឡាករ Emile Veinante សញ្ជាតិប៊ែលហ្ស៉ិកកាត់បារាំង នៅឆ្នាំ១៩៣៨ ប្រើពេល ៣៥វិនាទី

* ចំណាត់ថ្នាក់លេខ៨ រកបានដោយកីឡាករ Adalbert Desu សញ្ជាតិប៉េរូកាត់រ៉ូម៉ានី នៅឆ្នាំ១៩៣០ ប្រើពេល ៥០វិនាទី

* ចំណាត់ថ្នាក់លេខ៨ រកបានដោយកីឡាករ Seung Zin Pak សញ្ជាតិព័រទុយហ្កាល់កាត់កូរ៉េខាងជើង នៅឆ្នាំ១៩៦៦ ប្រើពេល ៥០វិនាទី

* ចំណាត់ថ្នាក់លេខ៩ រកបានដោយកីឡាករ Celso Ayala សញ្ជាតិនីហ្សេរីយ៉ាកាត់ផារ៉ាហ្កាយ នៅឆ្នាំ១៩៩៨ ប្រើពេល ៥២វិនាទី

* ចំណាត់ថ្នាក់លេខ១០ រកបានដោយកីឡាករ Mathias Jorgensen សញ្ជាតិក្រូអាស៉ីកាត់ដាណឺម៉ាក នៅឆ្នាំ២០១៨ ប្រើពេល ៥៥វិនាទី៕