(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៉ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១១ ខែ១ ឆ្នាំ២០២៣ ខាងមុខនេះ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។

ឱកាសពិសេសបញ្ចុះតម្លៃជូន ៣០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៉ី អឺរ៉ុប មន្រ្តីរាជការ និងប្រធាន អនុប្រធានក្រុមហ៊ុន ឬសហគ្រាសឯកជន។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន ១០០នាក់ដំបូង នឹងទទួលបញ្ចុះតម្លៃ ២០០ដុល្លារ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥០០ដុល្លារ សម្រាប់ថ្នាក់បណ្ឌិត ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១៖ វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, ២៖ វិទ្យាសាស្រ្តអប់រំ, ៣៖ បង្រៀនភាសាអង់គ្លេស, ៤៖ ចិត្តវិទ្យាគ្លីនិកនិងប្រឹក្សាផ្លូវចិត្ត, ៥៖ គ្រប់គ្រងណិជ្ជកម្ម, ៦៖ វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៧៖ ធនាគារនិងហិរញ្ញវត្ថុ, ៨៖ គណនេយ្យនិងហិរញ្ញវត្ថុ, ៩៖ គ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់, ១០៖ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ, ១១៖ គ្រប់គ្រងសណ្ឋគារនិងទេសចរណ៍, ១២៖ ការទូត, ១៣៖ នីតិសាស្រ្ត, ១៤៖ អក្សរសាស្រ្តខ្មែរ, ១៥៖ រដ្ឋបាលសាធារណៈ, ១៦៖ ទំនាក់ទំនងអន្តរជាតិ, ១៧៖ វិទ្យាសាស្រ្តនយោបាយ ថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១៖ វិទ្យាសាស្រ្តអប់រំ, ២៖ សេដ្ឋកិច្ចកសិកម្ម, ៣៖ វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៤៖ គ្រប់គ្រងពាណិជ្ជកម្ម, ៥៖ វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, ៦៖ នីតិសាស្រ្ត ៧៖ រដ្ឋបាលសាធារណៈ ៨៖ ទំនាក់ទំនងអន្តរជាតិ និង៩៖ វិទ្យាសាស្រ្តនយោបាយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមនិស្សិត អតីតនិស្សិត មន្រ្តីរាជការ និងប្រធាន អនុប្រធានក្រុមហ៊ុន ឬសហគ្រាសឯកជនទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់។

ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៧ ៧៩៩ ៨៨៩៕