(ភ្នំពេញ)៖ បុគ្គលិកហាងដឹភីហ្សាខមផេនី មកពី ៤៣ហាង ទូទាំង ៩ខេត្តក្រុងនៃប្រទេសកម្ពុជា នាថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២២ បានចូលរួមការប្រកួតក្នុងកម្មវិធី The Pizza Excellence Awards 2022 ឆ្នាំទី១២ ប្រចាំឆ្នាំ២០២២ នៅបុរីប៉េងហួតយូរ៉ូផាក ។ ការប្រកួតកម្មវិធីនេះមានវត្ថុបំណងជាសំខាន់ដើម្បីធានាបានថា ស្តង់ដាប្រតិបត្តិរបស់ហាង ដឹភីហ្សាមកពីប្រទេសថៃមួយនេះ ត្រូវបានអនុវត្ត និងប្រកាន់ខ្ជាប់ជាប្រចាំនៅហាងដឺភីហ្សាខមផេនីនីមួយៗក្នុងប្រទេសកម្ពុជា។

ការប្រកួតនេះ មានវត្ថុបំណងទី១៖ ស្ដង់ដាធ្វើផលិតផលអោយបានស្អាត ល្អ ទំហំ ទំងន់ស្មើៗគ្នា តាមស្តង់ដា និងរហ័ស ។ វត្ថុបំណងទី២៖ បុគ្គលិកផ្តល់សេវាកម្មដោយញញឹមរាក់ទាក់ កាយវិកាទន់ភ្លន់ និងជាពិសេសគឺផ្តល់ព័ត៍មាន ដែលមានប្រយោជន៍ជូនអតិថិជន ពីផលិតផលថ្មី ផលិតផលប្រូម៉ូសិន និងគ្រឿងផ្សំផ្សេងៗដើម្បីអោយអតិថិជនជ្រើសរើសនិងទទួលបានទាំងអាហារឆ្ងាញ់ រីករាយ ពេញចិត្ត និងមានទំនុកចិត្តក្នុងការត្រលប់មក ហាងដឹភីហ្សាខមផេនី នៅពេលក្រោយទៀត។

វត្ថុបំណងទី៣៖ ការគ្រប់គ្រងហាង សុវត្ថិភាពចំណីអាហារ (លាងសម្អាតចានដោយប្រើម៉ាស៊ីនលាងជម្រះ នឹងសម្ងួត, លាងដៃ, ពាក់ស្បៃការពារក្បាល, ការផលិតទឹកកដោយខ្លួនឯង) និងផ្តល់ការគាំទ្រ និងទំនុកចិត្តជូនក្រុមការងារពីសំណាក់ប្រធានគ្រប់គ្រងហាង ដើម្បីធានាថា ចំនុចទី១ និងទី២ ខាងលើ នឹងបន្តសម្រេចបានជាប្រចាំ ជារៀលរាល់ពេលដែលអតិថិជនម្នាក់ៗអញ្ជើញមក
ពិសារអាហារនៅ ហាងដឹភីហ្សាខមផេនី។

លោក ទេព វិរៈ នាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន អី អេហ្វ ជី អ៉ិចប្រេសហ្វូត គ្រុប ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា លោកពិតជាមានភាពរីករាយ និងមោទនភាពចំពោះធីម មកពីហាងនីមួយៗខ្លាំងណាស់សម្រាប់ឆ្នាំ២០២២នេះ ដោយឃើញថាក្រុមនីមួយៗមានទំនុកចិត្តខ្ពស់ និងជាក្រុមខ្លាំងប្រចាំតំបន់របស់ខ្លួន។

ទាក់ទងនឹងសុវត្ថិភាពចំណីអាហារវិញ លោក ទេព វិរៈ បានឱ្យដឹងថា ទោះបីជាមេរោគកូវីដ19 ហាក់ធូរស្បើយទៅវិញហើយពិតមែន ប៉ុន្តែការពាក់ម៉ាស់ លាងដៃ មុនចាប់កាន់ផលិតផល ការរក្សាម្ហូបអាហារតំរូវតាមស្តង់ដាគុណភាពរបស់ម្ចាស់ម៉ាក ភាពស្អាត និងអនាម័យនៅហាង និងឧបករណ៍ប្រើប្រាស់ និងការកត់ត្រា និងប្រើប្រាស់គ្រឿងផ្សំទៅតាមអាយុកាល គឺជាអ្វីដែលយើងបន្តធ្វើ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ នៅគ្រប់ទីតាំងរបស់ហាង ដឹភីហ្សាខមផេនី នីមួយៗ បន្ថែមពីលើនេះយើងក៏មានក្រុមការងារសវនកម្មដែលត្រួតពិនិត្យទៅលើសុវត្ថិភាពចំនី នឹងអនាម័យផងដែរ ដើម្បីធានាឱ្យបានការផ្តល់ផលិតផលជូនដល់អតិថិជនមានសុវត្ថិភាព១០០ភាគរយ។

លោក ទេព វិរៈ បានបន្ថែមទៀតថា ទាំងអស់នេះបានធ្វើឱ្យអតិថិជន អាចមានទំនុកចិត្តថានៅហាងដឹភីហ្សាខមផេនី អតិថិជនអាចទទួលបានការកុំម្មង់របស់ខ្លួន មិនលើសពី១៥នាទី នូវផលិតផលដែល មាន ទំងន់ ទំហំ និងគ្រឿងផ្សំ ប៉ុនៗគ្នា តុបតែងស្អាតល្អ និងឆ្ងាញ់ដូចៗគ្នា ជាពិសេស ញ៉ាំដោយមានទំនុកចិត្ត មិនមានផលប៉ះពាល់ដល់សុខភាពឡើយ។

សូមបញ្ជាក់ដែរថា ក្រោយពីការប្រកួតលទ្ធផលបានបង្ហាញថា ជ័យជំនះ The Pizza ExcellenceAwards 2022 នេះមានដូចខាងក្រោម៖

* Champion បានទៅលើដីភីហ្សាខមផេនីសាខាផ្សារទំនើបអីអនម៉លសែនសុខ។
* Excellent Service បានទៅលើដីភីហ្សាខមផេនីសាខាបឹងកេងកង។
* Excellent Dough បានទៅលើដីភីហ្សាខមផេនីសាខាព្រែកលាប។
* Excellent Pizza Making បានទៅលើដីភីហ្សាខមផេនីសាខាបាត់ដំបង។
* Excellent Delivery Service បានទៅលើដីភីហ្សាខមផេនីសាខាផ្សារទំនើបមីតថោន។

គួររំលឹកថា ហាងដីភីហ្សាខមផេនី បានបើកបំរើអតិថិជនតាំងពីឆ្នាំ២០០៥មកម្ល៉េះ។ បច្ចុប្បន្នហាង ដឹភីហ្សាខមផេនី បានពង្រីកខ្លួនកាន់តែខិតជិតអតិថិជនបានចំនួនជិត ៥០ហាងហើយ នៅក្រុងភ្នំពេញ, ខេត្តសៀមរាប, ក្រុងកំពង់ចាម, ក្រុងប៉ោយប៉ែត, ស្គន់, ក្រុងកំពង់ស្ពឺ, ក្រុងព្រះសីហនុ, ក្រុងតាខ្មៅ និងនៅអាកាសយានដ្ឋានក្រុងភ្នំពេញ និងខេត្តសៀមរាបផងដែរ។

ក្រៅពីហាងដ៏ភីហ្សាខមផេនីក្រុមហ៊ុន អី អេហ្វ ជី ក៏នាំយកម៉ាកហាងម្ហូបអាហារលំដាប់ពិភពលោកផ្សេងៗជាច្រើនទៀត ដែលបច្ចុប្បន្ននេះសរុបទាំងអស់មានជិត ១០០ហាង រួមមាន ម៉ាកទិញសិទ្ធិផ្តាច់មុខ, ហាងការ៉េម ឌីយូ ហាងការ៉េមសាន់ដេ ស្វិនសិន, ហាងកាហ្វ ដឺ ខូហ្វី ក្លឹប, ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា, ហាងនំដូហ្វណាត់គ្រីសស្តី គ្រីម ដែលម្ហូបអាហារពីម៉ាកទាំងអស់នេះត្រូវបានដឹកជូនអតិថិជនដោយក្រុមសវាដឹកជូនដល់ផ្ទះ តាមHungryApp ដែលអតិថិជនអាចទូរស័ព្ទកុម្មង់តាមរយៈ ០២៣៨៨០៨៨០ ឬតាមApp HungryApp ដោយឥតគិតថ្លៃ លឿនក្នុងរយៈពេល៣០នាទី និងមកដល់ក្តៅៗដោយក្រុមហ៊ុនមានប្រអប់រក្សាកំដៅ ដែលអាចរក្សាភាពក្ដៅរបស់ភីហ្សាឱ្យនៅស្រស់ក្ដៅៗជូនដល់អតិថិជនផងដែរ៕