(ដូហា)៖ នេះជាការប្រកួតបញ្ចប់វគ្គចែកពូល A នៃជុំទី៣ ដែលក្រុមម្ចាស់ផ្ទះកាតា ប៉ះក្រុមហូឡង់ ហើយក្រុមសេណេហ្គាល់ ប៉ះក្រុមអេក្វាឌ័រ ដើម្បីដណ្តើមយក ៣ពិន្ទុយ៉ាងសំខាន់ក្នុងការមានឱកាសឡើងទៅវគ្គ ១៦ក្រុមជាបន្តសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ដែលការប្រកួតធ្វើឡើងដំណាល់គ្នានាម៉ោង ១០យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ជំនួបរវាងក្រុមអេក្វាឌ័រ ប៉ះសេណេហ្គាល់ និងធ្វើឡើងនាកីឡដ្ឋាន Khalifa នាទីក្រុង Al Rayyan។
ជំនួបរវាងក្រុមហូឡង់ ប៉ះកាតា និងធ្វើឡើងនាកីឡដ្ឋាន Al Bayt នាទីក្រុង Al Khor។

បញ្ជាក់ផងថា ស្ថិតក្នុងពូល A នេះមាន ៣ក្រុមកំពុងប្រជែងពិន្ទុគ្នានោះ គឺក្រុមហូឡង់, អេក្វាឌ័រ កំពុងមាន ៤ពិន្ទុស្មើគ្នា ខណៈក្រុមសេណេហ្គាល់ រកបាន ៣ពិន្ទុក្រោយឆ្លងកាត់ ២ប្រកួតរួមមក ដ្បិតក្រុមម្ចាស់ផ្ទះកាតា អស់ឱកាសត្រឹមវគ្គចែកពូលនេះទោះជារកបានលទ្ធផលឈ្នះក៏ដោយ៕