(ដូហា)៖ ក្រុមជម្រើសជាតិហូឡង់ និងក្រុមសេណេហ្គាល់ ដឹកដៃគ្នាឡើងវគ្គ ១៦ក្រុម ក្រោយបញ្ចប់ជុំទី៣ នៃវគ្គចែកពូល A សម្រាប់បន្តឱកាសប្រជែងដណ្តើមពានរង្វាន់ព្រឹត្តិការណ៍ FIFA World Cup 2022 ខណៈក្រុមម្ចាស់ផ្ទះកាតា និងក្រុមអេក្វាឌ័រ ហាលអាវធ្លាប់ត្រឹមវគ្គចែកពូលនេះ។

ស្ថិតក្នុងការប្រកួតបញ្ចប់ជុំទី៣ នេះ ក្នុងវគ្គចែកពូល A ក្រុមជម្រើសជាតិហូឡង់ បានយកឈ្នះក្រុមកាតា ដោយលទ្ធផល ២-០ ធ្វើឱ្យពួកគេរកបាន ៧ពិន្ទុ, ខណៈក្រុមសេណេហ្គាល់ ឈរលេខ២ ក្នុងតារាពិន្ទុដោយរកបាន ៦ពិន្ទុក្រោយយកឈ្នះក្រុមអេក្វាឌ័រ ២-១។

តាមរយៈលទ្ធផលនេះក្រុមអេក្វាឌ័រ បន្តមានត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះ ដោយបានដឹកដៃក្រុមម្ចាស់ផ្ទះកាតា ដែលបញ្ចប់ទៅដោយលេងមិនឈ្នះសោះក្នុងចំណោម ៣ប្រកួតរបស់ពួកគេធ្លាក់ត្រឹមវគ្គចែកពូលនេះ៕