(ដូហា)៖ នេះជាការប្រកួតបញ្ចប់វគ្គចែកពូល B នៃជុំទី៣ ដែលមានក្រុមវេលស៍ ប៉ះអង់គ្លេស ហើយក្រុមអាមេរិក ប៉ះក្រុមអ៊ឺរ៉ង់ ដើម្បីដណ្តើមយក ៣ពិន្ទុយ៉ាងសំខាន់ក្នុងការមានឱកាសឡើងទៅវគ្គ ១៦ក្រុមជាបន្តសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ដែលការប្រកួតធ្វើឡើងដំណាល់គ្នានាម៉ោង ២យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមវេលស៍ ប៉ះអង់គ្លេស ធ្វើឡើងនាកីឡដ្ឋាន Ahmad bin Ali នាទីក្រុង Al Rayyan។ អាមេរិក ប៉ះក្រុមអ៊ឺរ៉ង់ ធ្វើឡើងដ្ឋាន Al Thumama Stadium នាទីក្រុងដូហា។

បញ្ជាក់ផងថា ស្ថិតក្នុងពូល B ជាបណ្តោះអាសន្នក្រោយឆ្លងកាត់ប្រកួតអស់ ២ជុំ ក្រុមតោកំណាចអង់គ្លេស រកបាន ៤ពិន្ទុ ហើយក្រុមអ៊ឺរ៉ង់ រកបាន ៣ពិន្ទុ និងក្រុមសហរដ្ឋអាមេរិក រកបាន ២ពិន្ទុ ខណៈក្រុមវេលស៍ មានត្រឹម ១ពិន្ទុប៉ុណ្ណោះ ខណៈនេះជាការស្វែងរកឲ្យបាន ៣ពិន្ទុយ៉ាងសំខាន់របស់ក្រុមទាំង ៤ នៃប្រកូតចុងក្រោយសម្រាប់វគ្គចែកពូល ៣២ក្រុមនេះ៕