(ដូហា)៖ ៤ប្រកួតនាយប់មិញនេះ គឺបានបញ្ចប់វគ្គសន្សំពិន្ទុនៃពូល A និង B ដោយមានក្រុមខ្លាំងហូឡង់ និងអង់គ្លេសបន្តឈ្នះដូចគ្នា នៅពេលម្ចាស់ផ្ទះកាតាហាលអាវនៅ World Cup 2022។

២ប្រកួតបើកឆាកកនាម៉ោង ១០យប់ពីក្នុងពូល A ក្រុមសេណេហ្គាល់ បានយកឈ្នះអេក្វាឌ័រ ២ទល់នឹង១ គ្រាដែលទឹកក្រូចហូឡង់ បំបាក់ម្ចាស់ផ្ទះកាតា ២-០។

ដូច្នេះ សេណេហ្គាល់ និងហូឡង់ ដឹកដៃគ្នាឡើងទៅវគ្គ ១៦ក្រុមជាបន្តទៀត។

ចំណែកឯ ២ប្រកួតទៀតបញ្ចប់ក្នុងពូល B វិញ តោកំណាចអង់គ្លេស រកបាន ៧ពិន្ទុ ហើយក្រុមអាមេរិក រកបាន ៥ពិន្ទុ បន្ទាប់ពីក្រុមអាមេរិក បានយកឈ្នះអ៉ីរ៉ង់ ១ទល់នឹង០ និងអង់គ្លេសបំបាក់វេលស៍ ៣-០។

នៅពេលនេះ World Cup លើកទី២២ នៅប្រទេសកាតារកឃើញ ៧ក្រុមហើយដែលឡើងវគ្គ ១៦ក្រុមរួមមាន បារាំង ប្រេស៊ីល ព័រទុយហ្គាល់ សេណេហ្គាល់ ហូឡង់ អង់គ្លេស និងអាមេរិក៕