(ដូហា)៖ ៤ប្រកួតបន្តនៅរាត្រីនេះ គឺដើម្បីបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល C និង D នៅ World Cup 2022 នាប្រទេសកាតា នៅពេលមាន់គកបារាំង ក្នុងនាមជាក្រុមការពារតំណែងជើងឯកលេងបង្គ្រប់កិច្ចប៉ុណ្ណោះ។

២ប្រកួតនាម៉ោង ១០យប់ថ្ងៃពុធ ទី៣០ ខែវិច្ឆិកានេះ (ម៉ោងនៅកម្ពុជា) ពីក្នុងពូល D ជាការជួបគ្នារវាងអូស្ត្រាលី ប៉ះដាណឺម៉ាក និងបារាំង ជួបទុយនេសនាម៉ោងដំណាល់គ្នា។

សម្រាប់ ២ប្រកួតក្នុងពូល C នាម៉ោង ២យប់រំលងអាធ្រាត្រវិញ គឺជាការជយបគ្នាក្នុងជុំទី៣ រវាងក្រុមអាហ្សង់ទីន ប៉ះប៉ូឡូញ គ្រាដែលមិចសិច ជួបងារ៉ាប៊ីសាអីឌីត ម៉ោងដំណាល់គ្នាដែរ។

ក្រោយបញ្ចប់ប្រកួត ២ពូលនេះទៀត នឹងរកឃើញ ៤ក្រុមបន្ថែមឡើងទៅវគ្គ ១៦ក្រុម ដែលមាន ៧ក្រុមកំពុងរង់ចាំស្រាប់៕