(ឡុងដ៍)៖ ក្លិបបាល់ទាត់លេងនៅលីគលំដាប់ទី២ អង់គ្លេស Wigan Athletic បានតែងតាំងអតីតខ្សែការពារក្លិប Arsenal និង Manchester City លោក Kolo Toure ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ លើកិច្ចសន្យារយៈពេល ៣ឆ្នាំកន្លះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

បុរសវ័យ ៤១ឆ្នាំរូបនេះបានជំនួសតំណែងលោក Leam Richardson ដែលត្រូវបានបណ្តេញចេញពីតំណែង ដោយក្លិបដែលលេងនៅ Championship កាលពីដើមខែមុន។

បុរសសញ្ជាតកូឌីវ័រនេះបានចំណាយពេល ៥ឆ្នាំ ធ្វើជាគ្រូជំនួយក្លិប Celtic និង Leicester City ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការ Brendan Rodgers ប៉ុន្តែនេះគឺជាលើកដំបូងសម្រាប់លោក ក្នុងតួនាទីជាអ្នកចាត់ការទូទៅ។

ការទទួលបន្ទុកប្រកួតដំបូងរបស់លោក Toure នឹងត្រូវធ្វើដំណើរទៅជួបក្រុម Millwall នៅថ្ងៃទី១០ ខែធ្នូខាងមុខ។

Wigan កំពុងស្ថិតនៅចំណាត់ថ្នាក់ទី២២ ក្នុងតារាង ប៉ុន្តែបានឈ្នះការប្រកួតចុងក្រោយរបស់ពួកគេ ប៉ះនឹងក្រុម Blackpool មុនពេលការឈប់សម្រាក សម្រាប់ព្រឹត្តិការណ៍ World Cup 2022៕