(បរទេស)៖ បន្ទាប់ពី Apple ទទួលបានជោគជ័យជាមួយការដាក់ដំណើរការប្រព័ន្ធ Emergency SOS កាលពីពេលថ្មីៗទៅនេះ ពេលនេះមានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនកំពុងនាំគ្នាប្រជែងទៅនឹងបច្ចេកវិទ្យារៀងៗខ្លួន។ ជាក់ស្តែងរបាយការណ៍ថ្មីនេះ បង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាអង់គ្លេស Bullitt និងក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ Media Tek កំពុងសហការរួមគ្នាបញ្ចេញស្មាតហ្វូនដំបូងគេបង្អស់របស់ពិភពលោកជាមួយនឹងបច្ចេកវិទ្យាផ្ញើសារពីផ្កាយរណបត្រឡប់មកកាន់ទូរស័ព្ទចល័ត នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Bullitt គឺជាក្រុមហ៊ុនផលិតស្មាហ្វូនដ៏ធំមួយដែលមានដើមកំណើតក្នុងចក្រភពអង់គ្លេស និងត្រូវបានគេស្គាល់តាមរយៈការបង្កើតស្មាតហ្វូនម៉ាកល្បីៗជាច្រើន។ ជាមួយនឹងការប្រកាសបង្ហាញភាពជាដៃគូរជាមួយក្រុមហ៊ុន Media Tek ក្នុងការបង្កើតស្មាតហ្វូនដែលដំណើរកាជាមួយមុខងារ Emergency SOS ដែលអាចភ្ជាប់ទៅកាន់ Satellite និងអាចផ្ញើរត្រឡប់មកកាន់ទូស័ព្ទចល័ត នេះត្រូវបានគេឱ្យដឹងថា ក្រុមហ៊ុនទាំងពីបានចាប់ផ្តើមភាពជាដៃគូរអស់រយៈពេលប្រមាណ ១៨ខែមកហើយ។

កាលពីដើមឆ្នាំនេះក្រុមហ៊ុន Media Tek ធ្លាប់បានបង្ហាញម៉ូដឹម NTN របស់ខ្លួនដែលគ្រោងនឹងដាក់ដំណើរការភាពជាដៃគូររួមគ្នា ហើយក្នុងគម្រោងនោះត្រូវបានគេបង្ហើបឱ្យដឹងថា វានឹងមានសមត្ថភាពខ្ពស់ក្នុងការតភ្ជាប់ទៅកាន់ Satellite នៅក្នុងគន្លងផែនដីទាប (Low Earth Orbit) មានន័យថា វាអាចប្រើប្រាស់រយៈកម្ពស់បានដល់ 600km/370miles និងអាចរត់បានល្បឿន 27,000km/h (17,000mph) ឯណោះ។ លើសពីនេះទៅទៀតស្មាតហ្វូនដែលបង្កើតដោយ Bullitt នឹងអាចភ្ជាប់ទំនាក់ទំនង និងផ្ញើសារតាមផ្កាយរណបក្នុងល្បឿនលឿនត្រឹមតែរយៈពេលប្រហែល ១០ វិនាទីប៉ុណ្ណោះ៕