(ភ្នំពេញ)៖ ដោយមានការគាំទ្រក្នុងការប្រើប្រាស់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗ មិត្តហ្វូន វ៉ាយហ្វាយ បានបង្កើតកញ្ចប់សេវាកម្មដ៏ថ្មីស្រឡាងមួយបន្ថែមទៀតគឺ Mesh WiFi ដែលជាបច្ចេកវិទ្យាថ្មីដែលអាចតភ្ជាប់ Router 2ឬច្រើនបញ្ចូលគ្នា ដើម្បីបង្កើតឬចែករំលែកសេវាវ៉ាយហ្វាយ ចូលគ្នាតែមួយដើម្បីពង្រីកធ្វើឱ្យសេវារបស់ វ៉ាយហ្វាយ អាចគ្របដណ្តប់បរិវេណផ្ទះ ឬបរិវេណអាគារធំៗទាំងមូលបាន លើសពីនេះទៅទៀតសេវានៅតែល្អប្រសើរ ទោះបីជានៅក្នុងបន្ទប់បិតជិតក៏ដោយ។

លក្ខណៈពិសេសរបស់ឧបករណ៍ Mesh WiFi មានដូចជា៖ សេវាគឺល្អប្រសើរ Better Coverage, រលកសញ្ញារបស់វ៉ាយហ្វាយខ្លាំង Strong Signal, ឧបករណ៍ពង្រីកជាជួរ range extenders, ឧបករណ៍ទាំងអស់ធ្វើការជាមួយគ្នា work together។

ដោយឡែកសម្រាប់កញ្ចប់សេវាកម្ម Mesh WiFi របស់ មិត្តហ្វូនវ៉ាយហ្វាយមានដូចជា៖

* កញ្ចប់ HOME WiFi 1 ដែលមានល្បឿន 20Mbps ក្នុងតម្លៃ $25/ខែ
* កញ្ចប់ HOME WiFi 2 ដែលមានល្បឿន 30Mbps ក្នុងតម្លៃ $40/ខែ
* កញ្ចប់ HOME WiFi 3 ដែលមានល្បឿន 35Mbps ក្នុងតម្លៃ $45/ខែ៕

សម្រាប់ការសាកសួរព័ត៌មានបន្ថែម អំពីសេវាកម្មអ៉ីនធឺណិត សូមទូរស័ព្ទមកលេខ 0976 097 097 ឬ ចូលទៅកាន់ទំព័រហ្វេសបុកផ្លូវការរបស់ មិត្តហ្វូនវ៉ាយហ្វាយ Facebook: https://web.facebook.com/MetfoneInternetOfficial ឬ Telegram: https://t.me/Metfone_WiFi