(កណ្តាល)៖ គួរឲ្យរំភើបជំនួសបុរសម្នាក់រស់នៅក្រុងតាខ្មៅ ដៃមានសំណាងខ្លាំងគាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា ជួយគាត់ធ្វើផ្ទះថ្មីឲ្យស្អាត និងបំពេញបំណងប្រាថ្នាក្នុងជីវិតជាច្រើនទៀតជាមួយលុយច្រើនសន្ធឹកសន្ធាប់បែបនេះ។

បុរសម្នាក់នេះ ឈ្មោះ ឈៀង ដារ័ត្ត អាយុ ៣០ ឆ្នាំ មានទីលំនៅ ស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានសំណាងក្លាយជាបុរសកំពូលសំណាងទី៥ ក្នុងខែវិច្ឆិកានេះ ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា។

កាលពីសប្តាហ៍មុននេះ លោក ឈៀង ដារ័ត្ត ដែលមានមុខរបរជាកម្មកររោងចក្របានទិញស្រាបៀរ កម្ពុជាអស់ ២ កេសកន្លះ យកមកពិសាជុំគ្នាជាមួយបងប្អូន តែសំណាងខ្លាំង ជួបលាភធំប្តូរវាសនាខ្លួនមួយរំពេច។

លោក ឈៀង ដារ័ត្ត និយាយដោយក្តីរំភើបក្តុកក្តួលក្នុងចិត្តថា៖ «ខ្ញុំទិញស្រាបៀរ កម្ពុជា អស់ ២ កេសកន្លះ ផឹកជុំគ្នាជាមួយបងប្អូន ៥ នាក់។ ពេលហូបដល់កន្លះកេសចុងក្រោយ ខ្ញុំក៏គាស់ត្រូវរង្វាន់២ម៉ឺនដុល្លារ។ ខ្ញុំអរឡើងចង់ហោះបងអើយ ជីវភាពកំពុងខ្វះខាត លុយច្រើនដល់ម្លឹងខ្ញុំអាចធ្វើផ្ទះថ្មីឲ្យស្អាត និងបំពេញបំណងប្រាថ្នាច្រើនណាស់ ខ្ញុំអរគុណស្រាបៀរ កម្ពុជាខ្លាំងណាស់ផ្តល់រង្វាន់ពិតៗ»

នេះបានគេហៅថាវាសនាមនុស្សពិតជាមើលមិនឃើញមែនបងប្អូន! តើនរណាជាអ្នកមានសំណាងបន្ទាប់ព្រោះរង្វាន់ធំ២ម៉ឺនដុល្លារមាន៥រង្វាន់ជារៀងរាល់ខែ?៕