(ដូហា)៖ យោងតាមគេហទំព័រអប់រំមួយឈ្មោះ Ranking Royals បានបង្ហាញក្រុមជម្រើសជាតិទាំង១២ ដែលចូលរួមព្រឹត្តិការណ៍ World Cup 2022 ដែលមានតម្លៃថ្លៃបំផុត ហើយការគណនាតម្លៃក្រុម ធ្វើឡើងដោយយោងតាមតម្លៃកីឡាករនីមួយៗ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្រាប់ World Cup 2022 ក្រុមទាំង១២ ដែលមានតម្លៃថ្លៃបំផុត រួមមាន៖

១៖ ក្រុមអង់គ្លេស មានតម្លៃ ១២៦០លានអឺរ៉ូ

២៖ ក្រុមប្រេស៉ីល មានតម្លៃ ១១៤០លានអឺរ៉ូ

៣៖ ក្រុមបារាំង មានតម្លៃ ១០០០លានអឺរ៉ូ

៤៖ ក្រុមព័រទុយហ្កាល់ មានតម្លៃ ៩៣៧លានអឺរ៉ូ

៥៖ ក្រុមអេស្ប៉ាញ មានតម្លៃ ៩០២លានអឺរ៉ូ

៦៖ ក្រុមអាល្លឺម៉ង់ មានតម្លៃ ៨៨៦លានអឺរ៉ូ

៧៖ ក្រុមអាហ្សង់ទីន មានតម្លៃ ៦៣៣លានអឺរ៉ូ

៨៖ ក្រុមហូឡង់ មានតម្លៃ ៥៨៧លានអឺរ៉ូ

៩៖ ក្រុមបែលហ្ស៉ិក មានតម្លៃ ៥៦៣លានអឺរ៉ូ

១០៖ ក្រុមអ៊ុយរូហ្កាយ មានតម្លៃ ៤៥០លានអឺរ៉ូ

១១៖ ក្រុមក្រូអាស៉ី មានតម្លៃ ៣៧៧លានអឺរ៉ូ

១២៖ ក្រុមស៊ែប៊ី មានតម្លៃ ៣៦០លានអឺរ៉ូ៕