(កណ្តាល)៖ យុទ្ធនាការអាពាហ៍ពិពាហ៍ថ្មី «I LOVE YOU TO THE MOON AND BACK» ដែលបង្កើតឡើងដោយ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស គឺជាយុទ្ធនាការទីផ្សារដ៏រំភើប និងគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត ដើម្បីបន្តជំរុញនូវភាពច្នៃប្រឌិតថ្មី នៅប្រទេសកម្ពុជា និងការទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជា និងអតិថិជនទាំងអស់។

ព្រឹត្តិការណ៍នៃការនាំយកស្រាបៀរហនុមាន ព្រីមៀម ឡាហ្គឺ ទៅកាន់លំហអាកាសដំបូងគេនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលត្រូវបានបង្ហោះចេញ ពីរោងចក្រផលិតភេសជ្ជៈហនុមានដ៏ទំនើប និងមានស្តង់ដារខ្ពស់ មានទីតាំងនៅផ្លូវជាតិលេខ៤ ក្នុងខេត្តកណ្តាល។

យុទ្ធនាការ «I Love you to the moon and back» ក៏ផ្តល់ជូននូវប្រូម៉ូសិនអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរហនុមាន ព្រីមៀម ឡាហ្គឺ និង ស្រាបៀរហនុមាន ប៊្លែក ដែលផ្តល់ឱកាសដល់គូស្វាមីភរិយាទាំងអស់ មានសំណាងឈ្នះផ្ទះល្វែង Shop House ថ្មីពីក្រុមហ៊ុនហនុមានអ៊ីស្ទេត រួមជាមួយនឹងទឹកប្រាក់បន្ថែមសរុបចំនួនជាង៨០,០០០,០០០រៀល ផងដែរ សម្រាប់គូស្វាមីភរិយាជាច្រើនទៀត ដែលបានទិញស្រាបៀរហនុមាន សម្រាប់ពិធីមង្គលការរបស់ពួកគេ។

លោក Geschke Charles Winston នាយកប្រតិបត្តិនៃក្រុមហ៊ុនហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ និងសម្តែងចំណាប់អារម្មណ៍ថា «យុទ្ធនាការ I LOVE YOU TO THE MOON AND BACK ថ្មីនេះ គឺបង្កើតឡើងក្នុងគោលបំណងផ្តល់នូវភាពរំភើបសប្បាយរីករាយ និងចូលរួមអបអរដល់គូស្វាមីភរិយាដែលនឹងមានគម្រោងរៀបអាពាហ៍ពិពាហ៍ និងបានជឿជាក់ដោយជ្រើសរើសយកស្រាបៀរ
ហនុមានសម្រាប់ពិធីមង្គលការរបស់ពួកគេ។

លោកបានបន្តទៀតថា «កម្មវិធីនេះ គឺមានភាពច្នៃប្រឌិតខ្ពស់ ពោរពេញដោយទំនើបកម្មដំបូងគេនៅប្រទេសកម្ពុជា និងសម្រាប់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស នៃការធ្វើយុទ្ធសាស្ត្រទីផ្សារសម្រាប់ការរៀបអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ ជូនដល់ប្រជាជានកម្ពុជា និងអតិថិជនទាំងអស់ទូទាំងប្រទេស»

តាមរយៈកម្មវិធីកន្លងមក និងព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងនេះ វាពិតជាសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ពិតជាមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងស្លាកសញ្ញាហនុមាន ដោយផ្តោតជាសំខាន់លើគុណភាពផលិតផលស្របតាមគុណភាពស្តង់ដារអន្តរជាតិ។

ស្លាកសញ្ញាហនុមាន បានធ្វើការវិនិយោគផ្តោតយ៉ាងសំខាន់បំផុត លើផលិតផលដើម្បីក្លាយជាស្រាបៀរគុណភាពល្អបំផុតនៅប្រទេសកម្ពុជា និងមានយុទ្ធសាស្ត្រទីផ្សារពិសេសគួរឲ្យចាប់អារម្មណ៍បំផុតដំបូងគេ ដើម្បីបង្ហាញពីកម្រិតស្តង់ដារក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ក៏ដូចជាស្តង់ដារផលិតផលប្រទេសកម្ពុជា ដែលបានឈានទៅដល់ការឈរជើងប្រកបដោយមោទនភាព វិសាលភាព និងឧត្តមភាពនៅលើឆាកអន្តរជាតិ។

សម្រាប់អតិថិជនទាំងអស់ ដែលនឹងមានគម្រោងរៀបអាពាហ៍ពិពាហ៍ ហើយជ្រើសរើសយកស្រាបៀរ ហនុមាន ក្នុងថ្ងៃដ៏វិសេសវិសាលជាមួយកម្មវិធីប្រូម៉ូសិនពិសេសនេះ នឹងមានឱកាសឈ្នះរង្វាន់ដ៏មហិមាផងដែរ។ សូមធ្វើការទំនាក់ទំនងមកកាន់ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានលម្អិត អំពីកម្មវិធីប្រូម៉ូសិនដែលផ្តល់ជូនពិសេសនេះ តាមរយៈលេខទូរស័ព្ទ៖ ០២៣ ៩៣៣ ៣៣៨៕