(ដូហា)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ផ្នែកបុរសប្រជែងយកពានរង្វាន់ពិភពលោក (World Cup) ដែលរៀបចំរៀងរាល់ ៤ឆ្នាំម្តង បាននិងកំពុងដំណើរការយ៉ាងជក់ចិត្ត ជាលើកទី២២ មានកាតាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ហើយគ្រោងបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ មានកីឡាករជាច្រើន ក៏បាននិងកំពុងប្រេជែងយកស្បែកជើងមាស សម្រាប់ព្រឹត្តិការណ៍នេះផងដែរ។

ហេតុនេះហើយ Fresh News សូមបង្ហាញឈ្មោះកីឡាករ ដែលរកបានគ្រាប់បាល់ច្រើនជាងគេ គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ដូចខាងក្រោម៖

* Enner Valencia សញ្ជាតិអេក្វាឌ័រ រកបាន៣គ្រាប់

* Kylian Mbappe សញ្ជាតិបារាំង រកបាន៣គ្រាប់

* Cody Gakpo សញ្ជាតិហូឡង់ រកបាន៣គ្រាប់

* Marcus Rashford សញ្ជាតិអង់គ្លេស រកបាន៣គ្រាប់

* Bruno Fernandes សញ្ជាតិព័រទុយហ្កាល់ រកបាន២គ្រាប់

* Bukayo Saka សញ្ជាតិអង់គ្លេស រកបាន២គ្រាប់

* Lionel Messi សញ្ជាតិអាហ្សង់ទីន រកបាន២គ្រាប់

* Olivier Giroud សញ្ជាតិបារាំង រកបាន២គ្រាប់

* Richarlison សញ្ជាតិប្រេស៉ីល រកបាន២គ្រាប់

* Ferran Torres សញ្ជាតិអេស្ប៉ាញ រកបាន២គ្រាប់

* Alvaro Morata សញ្ជាតិអេស្ប៉ាញ រកបាន២គ្រាប់

* Mehdi Taremi សញ្ជាតិអ៉ីរ៉ង់ រកបាន២គ្រាប់

* Andrej Kramaric សញ្ជាតិក្រូអាស៉ី រកបាន២គ្រាប់

* Mohammed Kudus សញ្ជាតិហ្កាណា រកបាន២គ្រាប់

* Cho Geu-sung សញ្ជាតិកូរ៉េខាងត្បូង រកបាន២គ្រាប់៕