(ភ្នំពេញ)៖ ប្រទេសមួយអាចរស់រានមានជីវិត ឬក៏រីកលូតលាស់ទៅបាន អាស្រ័យដោយការចូលរួម ពីសំណាក់ប្រជាជននៅក្នុងប្រទេសនោះ រួមមានការចូលរួមសកម្មភាពសង្គម ការពង្រឹងសមត្ថភាព និងចំណេះដឹងលើការងារ ជាពិសេសនោះគឺ ការចូលរួមបង់ពន្ធអាករ ជូនរដ្ឋាភិបាលតាមរូបភាពផ្សេងៗ។ ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសជាតិលើគ្រប់វិស័យ។
ជាទូទៅ ក្រសួងអប់រំ តែងតែងបញ្ចូលនូវមុខវិជ្ជាទាក់ទងនឹងពន្ធអាករ ទៅក្នុងកម្មវិធីសិក្សាកម្រិតឧត្តមសិក្សា ដើម្បីឲ្យសិស្សនិស្សិតបានយល់ដឹងពីកាតព្វកិច្ចរបស់ខ្លួន ទាក់ទងនឹងពន្ធអាករជាពិសេស យល់ដឹងពីប្រភេទ ក៏ដូចជាការគណនាពន្ធអាករដែលកំពុងតែអនុវត្ត ក្នុងប្រទេសរបស់ខ្លួនផងដែរ។ ចំណេះដឹងលើពន្ធអាករ ពិតជាមានសារៈសំខាន់សម្រាប់ប្រជាជនទាំងអស់ ជាពិសេសម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង អ្នកវិនិយោគ មន្ត្រីពន្ធដារ និងគណនេយ្យករ ជាដើម។
ដើម្បីរួមចំណែកក្នងការជំរុញការរីកចម្រើន ក៏ដូចជាបង្កើនចំណេះដឹងផ្នែកពន្ធអាករ ដល់អ្នក ជាប់កាតព្វកិច្ចពន្ធដារទាំងអស់ក្នុងប្រទេសកម្ពុជា វិទ្យាស្ថានខេមអេដ បានបង្កើតវគ្គសិក្សាខ្លី លើផ្នែកពន្ធអាករ ដែលជាវគ្គសិក្សាផ្តោតលើប្រភេទពន្ធដារទាំងអស់ ដែលកំពុងតែអនុវត្តក្នុង ប្រទេសកម្ពុជា រួមមានទ្រឹស្តី ក៏ដូចជាការគណនាលើប្រភេទពន្ធនីមួយៗ។ សម្រាប់មេរៀនពន្ធដារ នៅវិទ្យាស្ថានខេមអេដ ត្រូវបានរៀបចំដោយក្រុមអ្នកជំនាញផ្នែកពន្ធអាករ និងត្រូវបានត្រួតពិនិត្យ យ៉ាងម៉ត់ចត់ដោយក្រុមហ៊ុនសវនកម្មអន្តរជាតិ KPMG ជាហេតុធ្វើឲ្យសញ្ញាបត្រពន្ធដាររបស់ វិទ្យាស្ថានខេមអេដ ត្រូវបានទទួលស្គាល់ពីសំណាក់សមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA ហើយសិស្សនិស្សិត ដែលបញ្ចប់ការសិក្សាទៀតសោត តែងមានឱកាសខ្ពស់ក្នុងការប្រឡងជាប់ជាភ្នាក់ងារពន្ធងារ នៃព្រះរាជាណាចក្រកម្ពុជា។
ចាប់ផ្តើមពង្រឹងចំណេះដឹងពន្ធអាករ របស់អ្នកនៅថ្ងៃនេះ ជាមួយវិទ្យាស្ថានខេមអេដ តាមរយៈ៖ https://web.cam-ed.com/beta/tax-register។ ផុតកំណត់ទទួលពាក្យ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣៕
សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៨៦ ៥២៣/ ០១២ ៦១៨ ៩៨៨