(ដូហា)៖ នេះជាការប្រកួតបញ្ចប់វគ្គចែកពូល D​ នៃជុំទី៣ ដែលមានក្រុមទុយនេស៊ី​​ ប៉ះបារំាង និងអូស្ត្រាលី​ ប៉ះដាណឺម៉ាក ដណ្តើមយក ៣ពិន្ទុយ៉ាងសំខាន់ក្នុងការមានឱកាសឡើងទៅវគ្គ ១៦ក្រុមជាបន្តសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ដែលការប្រកួតធ្វើឡើងដំណាល់គ្នានាម៉ោង ១០យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

គួរដឹងថា ក្រុមទុយនីស៊ី​​ ប៉ះបារំាង និងត្រូវធ្វើឡើងនៅកីឡដ្ឋាន Education City Stadium នៅទីក្រុង Al Rayyan។
ក្រុមអូស្ត្រាលី​ ប៉ះដាណឺម៉ាក និងត្រូវធ្វើឡើងនៅកីឡដ្ឋាន Al Janoub Stadium ទីក្រុង Al Wakrah។

សូមបញ្ចាក់ថា ក្រុមទាំង៤ ដែលស្ថិត​នៅក្នុងពូល D ត្រូវប្រកួតកាត់សេចក្តីក្នុងជុំទី៣ នេះ ​ដោយមានក្រុមបារំាង កក់កៅអីឡើងទៅវគ្គ ១៦ក្រុមមុនគេរួចជាសម្រេច ក្រោយរកបាន ៦ពិន្ទុហើយនេះជំនួបបង្គ្រប់កិច្ច, ខណៈក្រុមក្រុមអូស្ត្រាលី កំពុងរកបាន ៣ពិន្ទុ, ហើយក្រុមដាណឺម៉ាក មានត្រឹម ១ពិន្ទុស្មើគ្នាជាមួយក្រុមទុយនេស៊ី។