(ដូហា)៖ សម្រេចជាលទ្ធផលផ្លូវការក្រោយបញ្ចប់ជុំទី៣ ចេញពីពូល D ក្រុមជម្រើសជាតិអូស្ត្រាលី បានចូលរួមជាមួយនឹងក្រុមការពារតំណែងជើងឯកបារាំង ឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយជាបន្តនៃព្រឹត្តិការណ៍ FIFA World Cup 2022 ដែលធ្វើនៅប្រទេសកាតា។

ការលេងបង្គ្រប់កិច្ចរបស់ក្រុនបារាំង បានត្រឹមចាញ់ក្រុមទុយនេស៊ី ១-០ ខណៈជំនួបយ៉ាងស្វិតស្វាញដណ្តើម ៣ពិន្ទុយ៉ាងសំខាន់រវាងក្រុមអូស្ត្រាលី បានយកឈ្នះក្រុមដាណឺម៉ាក ១-០ ដែលលទ្ធផលនេះធ្វើក្រុមបារាំង និងអូស្ត្រាលី រកបាន ៦ពិន្ទុដូចគ្នា មានឱកាសឡើងវគ្គ ១៦ក្រុមជាបន្ត។

ខណៈការបញ្ចប់ជុំទី៣ ស្ថិតក្នុងពូល D របស់ក្រុមទុយនេស៊ី រកបានត្រឹម ៤ពិន្ទុ និងក្រុមដាណឺម៉ាក រកបានតែ ១ពិន្ទុប៉ុណ្ណោះ ដោយក្រុមទាំងពីរធ្លាក់ត្រឹមវគ្គចែកពូលនេះ។

ខណៈនេះ FIFA World Cup 2022 រកបាន ៨ក្រុមហើយដែលបានឡើងវគ្គ ១៦ក្រុមជាបន្តរួមមានក្រុម បារាំង, ប្រេស៊ីល, ព័រទុយហ្គាល់, សេណេហ្គាល់, ហូឡង់, អង់គ្លេស, សហរដ្ឋអាមេរិក និងក្រុម ក្នុងការស្វែងរកឱកាសឡើងវគ្គ ៨ក្រុមជាបន្តនៃការឈានទៅការដណ្តើមពានបាល់ទាត់ពិភពលោកនេះ៕