(ដូហា)៖ ការប្រកួតបញ្ចប់វគ្គចែកពូល D នៃជុំទី៣ ដែលមានក្រុមប៉ូឡូញ ប៉ះអាហ្សង់ទីន ​និងប៉ូអារ៉ាប៊ីសាអូឌីត​​ ប៉ះម៉ិកស៊ិក​ ដើម្បីដណ្តើមយក ៣ពិន្ទុយ៉ាងសំខាន់ក្នុងការមានឱកាសឡើងទៅវគ្គ ១៦ក្រុមជាបន្តសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ដែលការប្រកួតធ្វើឡើងដំណាលគ្នានាម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ត្រូវនិងថ្ងៃព្រហស្បតី៍ ​ទី០១ ខែធ្នូ ឆ្នាំ២០២២។

សម្រាប់ការប្រកួតរបស់ក្រុមអារ៉ាប៊ីសាអូឌីត​​ ប៉ះ ម៉ិកស៊ិក និងត្រូវធ្វើឡើងនៅកីឡដ្ឋាន​​​ Lusail Iconic Stadium​ នៃទីក្រុងLusail។
ចំណែកឯក្រុមប៉ូឡូញ ប៉ះអាហ្សង់ទីន និងត្រូវធ្វើឡើង​នៅកីឡដ្ឋាន Ras Abu Aboud នៅទីក្រុងដូហា។

គួរបញ្ជាក់ថា សម្រាប់ក្រុមទាំង​ ៤ដែលស្ថិត នៅក្នុងពូល C ត្រូវប្រកួតកាត់សេចក្តីដើម្បីឈានទៅវគ្គ ១៦ក្រុមបន្ត ដោយបណ្តោះអាសន្នក្រុមប៉ូឡូញ កំពុងមាន ៤ពិន្ទុ, ពេលក្រុមអាហ្សង់ទីន រកបាន ៣ពិន្ទុស្មើជាមួយ​ក្រុមអារ៉ាប៊ីសាអូឌីត និងក្រុមម៉ិកស៊ិក មានត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ​ ដោយក្រុមទាំង​ ៤ត្រូវស្វែងរកឲ្យបាន ៣ពិន្ទុយ៉ាងសំខាន់នៃការប្រកួតចុងក្រោយសម្រាប់វគ្គចែកពូល ៣២ក្រុមនេះ៕