(ដូហា)៖ ៤ប្រកួតបញ្ចប់ពូល C និង D នៅ FIFA World Cup 2022 នៅប្រទេសកាតានោះ គឺអូស្រ្តាលីកក់កៅអីទៅវគ្គ ១៦ក្រុមជាមួយបារាំងដែរ។

២ប្រកួតបញ្ចប់ជុំទី៣ នៃពូល D គឺអូស្រ្តាលីបានយកឈ្នះដាណឺម៉ាក ១ទល់នឹង០ គ្រាដែលក្រុមការពារជើងឯកមាន់គកបារាំង លេងចាញ់ទុយនេស៊ី ១-០ នាម៉ោង ១០យប់ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា)។

រីឯ ២ប្រកួតទៀតក្នុងពូល C វិញ អាហ្សង់ទីន យកឈ្នះប៉ូឡូញ ២-០ ឈរនៅកំពូលតារាងដឹងដៃគ្នាឡើងវគ្គបន្តផងដែរ ស្របពេលមិចសិច លេងឈ្នះអារ៉ាប៊ីសាអូឌីត ២-១ មុនត្រឡប់ទៅផ្ទះវិញដូចគ្នា។

នៅពេលការប្រកួតបាល់ទាត់ពិភពលោក World Cup លើកទី២២ នេះបានបញ្ចប់វគ្គសន្សំពិន្ទុ ៤ពូលហើយរួមមានពូល A B C និងពូល និងរកឃើញ ១០ក្រុមផងដែរឡើងទៅវគ្គ ១៦ក្រុម ដ្បិតប្រេស៊ីល និងព័រទុយហ្គាល់នៅសល់ ១ប្រកួតក្នុងដៃក៏ដោយ៕