(ដូហា)៖ ៤ប្រកួតនារាត្រីនេះនៅព្រឹត្តិការណ៍ World Cup 2022 គឺដើម្បីបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល E និង F ដែលសុទ្ធសឹងជាជំនួបស្លាប់រស់ដូចគ្នា ក្នុងនោះក្រុមកាណាដា ប៉ះក្រុមម៉ារ៉ុក ហើយក្រុមប៊ែលហ្សិក ប៉ះក្រុមអាត និងធ្វើឡើងនាម៉ោង ១០យប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ (ម៉ោងនៅកម្ពុជា) ស្ថិតក្នុងពូល F។

ចំណែកឯ ២ប្រកួតទៀតបញ្ចប់ពូល E វិញនាម៉ោង ២យប់រំលងអាធ្រាត្រថ្ងៃទី០២ ខែធ្នូនេះដែរ គឺជាការជួបគ្នារវាងអាល្លឺម៉ង់ ជាមួយក្រុមកូស្តារីកា និងក្រុមអេស្ប៉ាញ ប៉ះជប៉ុន។

គួរបញ្ជាក់ផងថា តាមរូបមន្តរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA សម្រាប់ World Cup 2022 គឺត្រូវប្រកួតខ្វែងគ្នាក្នុងវគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយ ពោលគឺក្រុមលេខ១ ពូល A ត្រូវប៉ះក្រុមលេខ២ ពូល B និងក្រុមលេខ១ ពូល B ត្រូវប៉ះក្រុមលេខ២ ពូល A៕