(ដូហា)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ផ្នែកបុរសប្រជែងយកពានរង្វាន់ពិភពលោក (World Cup) ដែលរៀបចំរៀងរាល់ ៤ឆ្នាំម្តង បាននិងកំពុងដំណើរការយ៉ាងជក់ចិត្ត ជាលើកទី២២ មានប្រទេសកាតា ធ្វើជាម្ចាស់ផ្ទះ ចាប់តាំងពីថ្ងៃទី២០ ខែវិច្ឆិកា ហើយគ្រោងបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ មានកីឡាករជាច្រើន ក៏បាននិងកំពុងប្រេជែងយកស្បែកជើងមាស សម្រាប់ព្រឹត្តិការណ៍នេះផងដែរ។
ហេតុនេះហើយ Fresh News សូមបង្ហាញឈ្មោះកីឡាករ ដែលកំពុងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ដូចខាងក្រោម៖
* Enner Valencia សញ្ជាតិអេក្វាឌ័រ រកបាន៣គ្រាប់
* Kylian Mbappe សញ្ជាតិបារាំង រកបាន៣គ្រាប់
* Cody Gakpo សញ្ជាតិហូឡង់ រកបាន៣គ្រាប់
* Marcus Rashford សញ្ជាតិអង់គ្លេស រកបាន៣គ្រាប់
* Ferran Torres សញ្ជាតិអេស្ប៉ាញ រកបាន២គ្រាប់
* Alvaro Morata សញ្ជាតិអេស្ប៉ាញ រកបាន២គ្រាប់
* Mehdi Taremi សញ្ជាតិអ៉ីរ៉ង់ រកបាន២គ្រាប់
* Olivier Giroud សញ្ជាតិបារាំង រកបាន២គ្រាប់
* Richarlison សញ្ជាតិប្រេស៉ីល រកបាន២គ្រាប់
* Lionel Messi សញ្ជាតិអាហ្សង់ទីន រកបាន២គ្រាប់
* Andrej Kramaric សញ្ជាតិក្រូអាស៉ី រកបាន២គ្រាប់
* Mohammed Kudus សញ្ជាតិហ្កាណា រកបាន២គ្រាប់
* Cho Geu-sung សញ្ជាតិកូរ៉េខាងត្បូង រកបាន២គ្រាប់
* Bruno Fernandes សញ្ជាតិព័រទុយហ្កាល់ រកបាន២គ្រាប់
* Bukayo Saka សញ្ជាតិអង់គ្លេស រកបាន២គ្រាប់
* Salem Al-Dawsari សញ្ជាតិអារ៉ាប៊ី សាអូឌីត រកបាន២គ្រាប់៕