(ដូហា)៖ ដូចលោកអ្នកដឹងហើយថា World Cup 2022 មានជម្រើសជាតិ ៣២ក្រុម ដែលបានជាប់ក្នុងការចូលរួម និងចែកជា ៨ពូល ដើម្បីប្រជែងគ្នាយកពានពិភពលោកនេះ។ ក្នុងនោះ ប្រេស៉ីល ស្ថិតនៅលេខរៀងទី១ លើតារាងចំណាត់ថ្នាក់ នៃក្រុមបាល់ទាត់ផ្នែកបុរសរបស់ FIFA។ ប៉ុន្តែ តើអ្នកដឹងទេថា ក្រុមចំនួន៣១ទៀត ជាប់ចំណាត់ថ្នាក់ណាខ្លះ?

Fresh News សូមដកស្រង់តារាងចំណាត់ថ្នាក់ នៃក្រុមបាល់ទាត់ផ្នែកបុរស របស់ FIFA ដែលលេង World Cup 2022 ដូចខាងក្រោម៖

* ពូល A រួមមាន កាតា ចំណាត់ថ្នាក់លេខ៥០ អេក្វាឌ័រ ចំណាត់ថ្នាក់លេខ៤៤ សេណេហ្កាល់ ចំណាត់ថ្នាក់លេខ១៨ និងហូឡង់ ចំណាត់ថ្នាក់លេខ៨

* ពូល B រួមមាន អង់គ្លេស ចំណាត់ថ្នាក់លេខ៥ អ៉ីរ៉ង់ ចំណាត់ថ្នាក់លេខ២០ អាមេរិក ចំណាត់ថ្នាក់លេខ១៦ និងវែលស៍ ចំណាត់ថ្នាក់លេខ១៩

* ពូល C រួមមាន អាហ្សង់ទីន ចំណាត់ថ្នាក់លេខ៣ អារ៉ាប៊ីសាអ៊ូឌីត ចំណាត់ថ្នាក់លេខ៥១ ម៉ិចស៉ិច ចំណាត់ថ្នាក់លេខ១៣ និងប៉ូឡូញ ចំណាត់ថ្នាក់លេខ២៦

* ពូល D រួមមាន បារាំង ចំណាត់ថ្នាក់លេខ៤ អូស្ត្រាលី ចំណាត់ថ្នាក់លេខ៣៨ ដាណឺម៉ាក ចំណាត់ថ្នាក់លេខ១០ និងទុយនីស៉ី ចំណាត់ថ្នាក់លេខ៣០

* ពូល E រួមមាន អេស្ប៉ាញ ចំណាត់ថ្នាក់លេខ៧ កូស្តារីកា ចំណាត់ថ្នាក់លេខ៣១ អាល្លឺម៉ង់ ចំណាត់ថ្នាក់លេខ១១ និងជប៉ុន ចំណាត់ថ្នាក់លេខ២៤

* ពូល F រួមមាន បែលហ្ស៉ិក ចំណាត់ថ្នាក់លេខ២ កាណាដា ចំណាត់ថ្នាក់លេខ៤១ ម៉ារ៉ុក ចំណាត់ថ្នាក់លេខ២២ និងក្រូអាស៉ី ចំណាត់ថ្នាក់លេខ១២

* ពូល G រួមមាន ប្រេស៉ីល ចំណាត់ថ្នាក់លេខ១ ស៊ែប៊ី ចំណាត់ថ្នាក់លេខ២១ ស្វីស ចំណាត់ថ្នាក់លេខ១៥ និងកាមេរ៉ូន ចំណាត់ថ្នាក់លេខ៤៣

* ពូល H រួមមាន ព័រទុយហ្កាល់ ចំណាត់ថ្នាក់លេខ៩ ហ្កាណា ចំណាត់ថ្នាក់លេខ៦១ អ៊ុយរូហ្កាយ ចំណាត់ថ្នាក់លេខ១៤ និងកូរ៉េខាងត្បូង ចំណាត់ថ្នាក់លេខ២៨៕