(ដូហា)៖ ការប្រកួតបញ្ចប់វគ្គចែកពូល F​ នៃជុំទី៣ ដែលមានក្រុមក្រូអាត ប៉ះប៊ែលហ្សុិក ស្របពេលកាណាដាជួបម៉ារ៉ុក​ ដើ​ម្បីដណ្តើមយក ៣ពិន្ទុយ៉ាងសំខាន់ក្នុងការមានឱកាសឡើងទៅវគ្គ ១៦ក្រុមជាបន្តសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ដែលការប្រកួតធ្វើឡើងដំណាលគ្នានាម៉ោង ១០យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃព្រហស្បតី៍ ទី០១ ខែធ្នូ ឆ្នាំ២០២២។

ទាក់ទងទៅនឹងការប្រកួតរបស់ក្រុមក្រូអាត ប៉ះប៊ែលហ្សិក​​ ធ្វើឡើងនៅកីឡដ្ឋាន Ahmad bin Ali ស្ថិតក្នុងទីទីក្រុង Al Rayyan។

ចំណែកកាណាដា ប៉ះម៉ារ៉ុក វិញនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Al Thumama នៃទីក្រុង Doha។

សូមបញ្ជាក់ថា សម្រាប់ក្រុមទាំង៤ ដែលស្ថិត នៅក្នុងពូល F ក្រូអាត និងម៉ារ៉ុក មាន ៤ពិន្ទុ ស្មើគ្នា គ្រាដែលប៊ែលហ្សិក​ មាន ៣ពិន្ទុ និងកាណាដាគ្មានពិន្ទុរាប់សោះ៕