(ដូហា)៖ ក្រុមជម្រើសជាតិម៉ារ៉ុក និងក្រុមក្រូអាត ដណ្តើមបានកៅអីឡើងវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ក្រោយឆ្លងកាត់ប្រកួតជុំទី៣ នៃវគ្គសន្សំពិន្ទុវគ្គចែកពូល F។

ការប្រកួតបញ្ចប់ជុំទី៣ នេះ នៃពូល F ជាលទ្ធផលក្រុមម៉ារ៉ុក រកបាន ៧ពិន្ទុក្រោយយកឈ្នះកាណាដា ២-១ និងក្រុមក្រូអាត រកបាន ៥ពិន្ទុ, នាមជាក្រុមពីរបន្ថែមទៀត ដែលមានសិទ្ធឡើងវគ្គបន្ត ខណៈក្រុមប៊ែលហ្ស៊ិក នៅតែមានត្រឹម ៣ពិន្ទុ និងក្រុមកាណាដា ហាលអាវត្រឹមវគ្គនេះ។

គួរបញ្ជាក់ផងថា តាមរយៈលទ្ធផលនេះសម្រាប់ការប្រកួត FIFA World Cup 2022 នៅប្រទេសកាតា បានសម្រេចរកឃើញ ១២ក្រុមដោយបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីក្រុមខ្លាំងប្រេស៊ីល, ព័រទុយហ្គាល់, ហូឡង់, អង់គ្លេស, សេណេហ្គាល់, សហរដ្ឋអាមេរិក, អាហ្សង់ទីន, ប៉ូឡូញ, បារាំង, អស្ត្រាលី, ម៉ារ៉ុក និងក្រុមក្រូអាត ក្នុងការបន្តស្វែងរកឱកាសឡើងប្រជែងពាននៅវគ្គផ្តាច់ព្រ័ត្រ៕