(ដូហា)៖ ការប្រកួតបញ្ចប់ពូល E នៃជុំទី៣​ ជប៉ុន​ ប៉ះ​អេស្ប៉ាញ គ្រាដែលកូស្តារីកា ជួបអាល្លឺម៉ង់ ដើម្បីដណ្តើមយក ៣ពិន្ទុក្នុងការឡើងទៅវគ្គ ១៦ក្រុមជាបន្តសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ដែលការប្រកួតធ្វើឡើងដំណាលគ្នានាម៉ោង ២យប់រំលងអាធ្រាត្រ​ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២។

គួរដឹងថា ក្រុមសាម៉ូរៃជប៉ុន ប៉ះគោជល់អេស្ប៉ាញ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន​ Khalifa International នៃទីក្រុង Al Rayyan។

រីឯជំនួបរវាងក្រុមកូស្តារីកា ប៉ះក្រុមអាល្លឺម៉ង់ ត្រូវធ្វើឡើងនាកីឡដ្ឋាន Al Bayt ស្ថិតក្នុងទីក្រុង Al Khor។

អ្វីដែលសំខាន់ផងនោះ សម្រាប់ក្រុមទាំង៤​ ដែលស្ថិតក្នុងពូល E ជាបណ្តោះអាសន្នឆ្លងកាត់ ២ប្រកួតមកនេះ ក្រុមអេស្ប៉ាញ​ រកបាន ៤ពិន្ទុលើសគេ ខណៈជប៉ុន និងកូស្តារីកា មានតែ ៣ពិន្ទុស្មើគ្នា ពេលដែលក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ មានតែ ១ពិន្ទុប៉ុណ្ណោះ៕