(ភ្នំពេញ)៖ ក្រុមហ៊ុន Elite Maison Co.,LTD ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខផលិតផលឯកទេសថែរក្សាស្បែកទារក កុមារ មកពីប្រទេសបារាំងម៉ាក Biolane និងបានចែកចាយលក់នៅក្នុងប្រទេសកម្ពុជា អស់រយៈពេល ៨ឆ្នាំ ជាមួយនឹងការទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់អ្នកម្តាយជាច្រើននោះ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធីអបអរសាទរខួបលើកទី៥០ របស់ Biolane ដែលជាក្រុមហ៊ុនឯកទេសថែរក្សាស្បែកទារក កុមារ និងស្ត្រី តាំងពីឆ្នាំ១៩៧២ នៅប្រទេសបារាំង។

ក្រៅពីការរៀបចំនូវព្រឹត្តិការណ៍ដើម្បីអបអរសាទរនេះនៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានការចូលរួមពីសំណាក់តំណាងចែកចាយ និងអ្នកម្តាយជាច្រើនរូបទៀតនោះ ក្រុមហ៊ុន Elite Maison Co.,LTD ក៏បានធ្វើបទបង្ហាញដល់ដៃគូរចែកចាយ ក៏ដូចជាអ្នកម្តាយគ្រប់រូប ឱ្យបានស្វែងយល់ពីគុណភាព ការប្រើប្រាស់ការវិចខ្ចប់ និងផលិតផល Biolane ដែលអភិវឌ្ឍន៍ និងច្នៃប្រឌិតថ្មីក្នុងឆ្នាំ២០២៣ខាងមុខនេះផងដែរ។

លើកឡើងនាឱកាសនោះលោកស្រី រ៉ានី ច័ន្ទដាលីស ប្រធានផ្នែកទីផ្សារ និងហិរញ្ញវត្ថុ បានបញ្ជាក់ដែរថា ក្រោយបាននាំចូលនូវផលិតផល Biolane ពីប្រទេសបារាំង ចូលមកកម្ពុជាអស់រយៈពេល៨ឆ្នាំមកនេះ គឺបានទទួលកាគាំទ្រជាច្រើនពីសំណាក់អតិថិជន ដោយហេតុថាផលិតផលនេះមានគុណភាពខ្ពស់ ងាយស្រួលប្រើប្រាស់ដោយមិនមានផលប៉ះពាល់ស្បែករបស់ទារក ដែលសក្តិសមសម្រាប់ម្តាយគ្រប់រូប អាចជ្រើសរើសសម្រាប់កូនៗបាន។

លោកស្រី រ៉ានី ច័ន្ទដាលីស បានអះអាងដែរថា ផលិតផលរបស់ Biolane ដែលមានគ្រឿងផ្សំចេញពីធម្មជាតិ ក្នុងកម្រិតខ្ពស់បំផុតចាប់ពី ៩៥%ឡើង ហើយផលិតផលនេះដែររាល់ការប្រើប្រាស់នឹងមិនមានផលប៉ះពាល់ដល់សុខភាពនោះឡើយ ដោយបានឆ្លងកាត់ការធ្វើតេស្តតាមបែបវេជ្ជសាស្ត្រជាច្រើនដំណាក់កាលរួចមកហើយ ជាមួយគ្នានោះសម្រាប់សំបក និងការវេចខ្ចប់ មានលក្ខណៈស្រួលក្នុងការប្រើប្រាស់ និងអាចយកទៅធ្វើការកែច្នៃប្រើប្រាស់ឡើងវិញបាន ដោយមិនមានផលប៉ះពាល់ដល់បរិស្ថាន និងភពផែនដីនោះឡើយ។

បើតាមលោកស្រី រ៉ានី ច័ន្ទដាលីស បានអះអាងថា មកដល់ពេលនេះផលិតផលរបស់ Biolane បានទទួលការគាំទ្រយ៉ាងច្រើនពីអតិថិជន ដែលមានផលិតផលជាច្រើនប្រភេទដូចជា សាប៊ូកក់សក់ សាប៊ូដុសខ្លួន លេការពារកំដៅថ្ងៃ លេលាបខ្លួនដើម្បីផ្តល់សំណើម និងក្រែមសម្រាប់ការព្យាបាលលើបញ្ហារលាករោលលើស្បែករបស់ទារក ហើយគិតមកដល់ពេលនេះក្រុមហ៊ុន បានធ្វើការចែកចាយសម្រាប់ហាងផលិតផលកុមារជាង ២០០ទីតាំងនៅទូទាំងប្រទេសផងដែរ។

ជាមួយគ្នានោះដែរ ប្រធានផ្នែកទីផ្សារ និងហិរញ្ញវត្ថុរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៣ខាងមុខនេះ ក្រុមហ៊ុន Elite Maison ក៏នឹងមាននាំចូលនូវផលិតផលថ្មីៗបន្ថែមទៀត និងបានអំពាវនាវដល់មាតាបិតាគ្រប់រូប សូមចូលរួមប្រើប្រាស់របស់ដែលមានគុណភាព មានប្រភពច្បាស់លាស់ និងមានឯកទេសផ្នែកស្បែកកុមារ ដែលនឹងជួយឱ្យកុមារទទួលបានសុខភាពស្បែកបានល្អ និងជៀសវាងប្រើប្រាស់ផលិតផលដែលមិនមានម៉ាកច្បាស់លាស់ ដែលនឹងអាចនាំបញ្ហាដល់កុមារ និងត្រូវចំណាយថវិកាច្រើនក្នុងការទៅរកពេទ្យដើម្បីព្យាបាលកុមារផងដែរ។

លោកស្រី រ៉ានី ច័ន្ទដាលីស បានបញ្ជាក់ដែរថា ផលិតផល Biolane មានវត្តមានតាំងពីដើមកំណើតនៃជីវិតនៅក្នុងមជ្ឈមណ្ឌលមាតុភាព ដែលមានពួកយើងជាដៃគូដំបូងបំផុតនៅក្នុងប្រទេសបារាំង ហើយជាដៃគូគ្រប់ពេលវេលាជាមួយឪពុកម្តាយ ដើម្បីឱ្យជីវិតរបស់ទារកអាចចាប់ផ្តើមបានល្អប្រសើរ។ Biolane ជួយរក្សាជំហររបស់យើងដែលជាអ្នកជំនាញផ្នែកផលិតផលថែរក្សាស្បែកទារក នៅជុំវិញពិភពលោក ដោយយើងមានជំហររឹងមាំ ប្លែកគេ និងមានភាពបត់បែន ដោយផ្អែកលើការប្ដេជ្ញាចិត្តសំខាន់ៗ ដែលឆ្លើយតបនឹងការរំពឹងទុករបស់អតិថិជនផងដែរ៕