(ភ្នំពេញ)៖ គម្រោងបុរី Dragon land 598 បានចុះអនុស្សារណៈយោគយល់ជាដៃគូយុទ្ធសាស្ត្រ ជាមួយធធនាគារកម្ពុជា សាធារណៈ ដើម្បីសម្របសម្រួលដល់អតិថិជនក្នុងការទិញផ្ទះប្រកបដោយភាពជោគជ័យ។

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងក្រោមវត្តមានលោក Jackey Tang CEO គម្រោងបុរី Dragon land 598 និងលោក Ong Ming Teck CEO ធនាគារកម្ពុជាសាធារណៈ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ។

នាឱកាសនោះដែរ លោក Jackey Tang បានឱ្យដឹងថា តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នាភាពជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារកម្ពុជាសាធារណៈ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យឈ្មោះរបស់គម្រោងបុរី Dragon land 598 កាន់តែមានភាពរីកដុះដាលក្នុងទីផ្សារកម្ពុជា ជាពិសេសការផ្តល់នូវទំនុកចិត្តដល់អតិថិជន។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា «ការចុះអនុស្សារណៈយោគយល់គ្នានេះ ក៏ជាផ្នែកមួយផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទទួលបានកម្ចីប្រាក់ពីធនាគារកម្ពុជាសាធារណៈ ដែលមកទិញផ្ទះពីគម្រោងបុរី Dragon land 598»

លោក លោក Jackey Tang បានបន្តថា គម្រោងបុរី Dragon land 598 មិនមែនត្រឹមតែសហការជាមួយធនាគារនោះទេ គឺគម្រោងរបស់បុរី នៅបន្តចុះកិច្ចសហការនានាជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងមួយចំនួនទៀត ដើម្បីជាផ្នែកមួយរឹងមាំក្នុងការផ្តល់នូវទំនុកចិត្តជូនអតិថិជនរបស់ខ្លួនជាដើម។

លោក Ong Ming Teck CEO ធនាគារកម្ពុជាសាធារណៈ បានថ្លែងថា ការក្លាយជាដៃគូយុទ្ធសាស្រ្តជាមួយបុរី Dragon land 598 ដើម្បីសម្របសម្រួលការទិញផ្ទះរបស់អតិថិជនកាន់តែងាយស្រួល។ ជាមួយគ្នានេះ គាត់ក៏មានក្តីសង្ឃឹមផងដែរថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ អាចលើកកម្ពស់ការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជាបន្ថែមទៀត។

គម្រោង Dragon land 598 គឺជាទីតាំងរស់នៅដ៏ប្រណិត និងដំបូងគេបំផុតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ដែលបែងចែកការរស់នៅរវាងផ្លូវសួនលំហែបែបធម្មជាតិ និងផ្លូវចរាចរណ៍ដែលធ្វើឱ្យការរស់នៅកាន់តែមានផាសុខភាព និងសុវត្ថិភាព។ បុរី Dragon land 598 ជាបុរីដែលត្រូវបានសិក្សាយ៉ាងជាក់លាក់ទៅតាមគុណភពរស់នៅរបស់អភិជនដែលពោរពេញ ទៅដោយភាពស្ញប់ស្ញែង និងសំបូរបែបជាលក្ខណៈឯកជនដ៏ទំនើបបំផុតដូចជា៖ ជណ្តើរយន្តឯកជន អាងហែលទឹកផ្ទាល់ខ្លួនស្តាយបារ បន្ទប់មើលកុន ឬបន្ទប់ Karaoke ចំណតធំទូលាយដែលអាចចតឡានបានរហូតទៅដល់ ៥គ្រឿង និងមានមុខងារសំខាន់ៗជាច្រើនទៀត។

រចនាបទនៃវីឡានីមួយៗ គឺមានមុខងារផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាជិកគ្រួសារ ជាមួយសហគមន៍ និងសមាជិកគ្រួសារជាមួយធម្មជាតិ ដែលមានដើមឈើជាច្រើនផ្តល់ម្លប់ត្រឈៃ វាលស្មៅដ៏ស្រស់ត្រកាល សួនបាញ់ទឹក កន្លែងហាត់ប្រាណ សួនកម្សាន្តកុមារ និងកន្លែងវាយកូនហ្គោលផងដែរ។

នាឱកាសចុងឆ្នាំនេះផងដែរ ដើម្បីអបអរសាទរការចូលមកដល់ឆ្នាំថ្មីខាងមុខ បុរី Dragon land 598 មានការផ្តល់ជូនដល់អតិថិជនយ៉ាងពិសេសបំផុត រាល់ការកក់ប្រភេទផ្ទះណាមួយពីបុរី នឹងទទួលបានការបញ្ចុះតម្លៃរហូតច្រើនជាង ៤០,០០០ដុល្លារឯណ្ណោះ និង ការផ្តល់ជូនបន្ថែមជាច្រើនទៀត។ ជាពិសេសផ្ទះអាជីវកម្មប្រណិតបុរី Dragon land 598 នឹងបញ្ចប់ការសាងសង់ និងប្រគល់ជូននៅខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

អតិថជន ដែលចាប់អារម្មណ៍ប្រភេទវីឡាថ្មីទាំងនេះ អាចអញ្ជើញមកកាន់ការិយាល័យលក់ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ជា សុផារ៉ា ៥៩៨ ឬhttps://goo.gl/maps/gKKdMg8CfUGXoZwVA៕ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈលេខ +85510 886 616 +85561 886 616៕