(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពី ការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលការ៉េម ម្សៅការ៉េម នំពុម្ព សូកូឡា ដំណាប់ ផ្លៃឈើ ពែង កែវ ចានក្រដាស និងប្លាស្កិកវិចខ្ចប់ការ៉េម នំ និងធុងសម្រាប់ដាកការ៉េម និងនំផ្សេងៗម៉ាក (PAI THONG) និងរបស់ក្រុមហ៊ុន អ៊ូនិក រស្មី លីហេង ឯ.ក នៅកម្ពុជា។

សេចក្ដីជូនដំណឹង បានគូសបញ្ជាក់ថា​ ក្រសួងពាណិជ្ជកម្មឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលជាច្រើនមុខ របស់ក្រុមហ៊ុន អ៊ូនិក រស្មី លីហេង ឯ.ក ដែលទទួល​បានពីក្រុមហ៊ុន PHAITHONG SEE KIM CHENG LIMITED PARTNERSHIP ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ដែល​ក្រសួងបានតម្កល់ទុករួចហើយ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖