(ព្រះវិហារ)៖ គម្រោងដីឡូតិ៍បេងកោង ត្នំត្បែង ដែលមានទីតាំងស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ផ្លូវចូលទៅកាន់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំត្បែង ត្រូវបានរៀបចំបើកដំណើរការលក់ហើយ ចាប់ពីថ្ងៃនេះតទៅជាមួយជម្រើសជាច្រើន ដើម្បីជាតម្រូវរបស់អតិថិជន។

បើតាមតំណាងក្រុមហ៊ុន KSY Real Estate ខាងគម្រោងដីឡូតិ៍បេងកោង ភ្នំត្បែង បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០២២នេះថា៖គម្រោងដីឡូតិ៍បេងកោង ភ្នំត្បែង មានទីតាំងផ្លូវចូលតំបន់រម្មណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំត្បែងប្រហែល២គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៦២ ស្ថិតលើផ្លូវកៅស៊ូនិងមានគម្រោងផ្លូវ២០ម៉ែត្រ លើ
ផ្ទៃដី៣.៥០ហិកតា មកដល់ពេលនេះក្រុមហ៊ុនបានពុះដីឡូតិ៍បានជាង១០០ឡូតិ៍ហើយ។

លោកថ្លែងបញ្ជាក់យ៉ាងដូច្នេះទៀតថា៖ក្នុងចំណោមក្បាលដីឡូតិ៍ជាង១០០ឡូតិ៍ដែលក្រុមហ៊ុនបានពុះគឺមានទំហ៊ំ ១០ម៉ែត្រx២០ម៉ែត្រ ១៥ម៉ែត្រx២៥ម៉ែត្រ និងអាចធ្វើទៅតាមតម្រូវការរបស់អតិថិជនដែលគាត់ចង់បានធំជាងហ្នឹងផងដែរ ហើយក្រុមហ៊ុនតម្រូវឱ្យអតិថិជនបង់ប្រាក់មុនតែ៤០%ប៉ុណ្ណោះនឹងក្លាយជាម្ចាស់ដី ហើយនៅសល់៦០%ទៀត អតិថិជនអាចបង់រំលស់ជាមួយក្រុមហ៊ុនបាន។

លោកបញ្ជាក់ទៀតថា៖គម្រោងដីឡូតិ៍បេងកោង ភ្នំត្បែង មិនមែនត្រឹមតែជាគម្រោងដីឡូតិ៍លំហែទេ ប៉ុន្តែនៅក្រោយគម្រោងដីឡូតិ៍ប្រហែល៣០០ម៉ែត្រ មានទឹកជ្រោះធ្លាក់ដែលអាចឱ្យយើងគយគន់បាន ហើយក្រុមហ៊ុននឹងធ្វើសួនលំហែសម្រាប់ចុងសប្តាហ៍ ហើយសួនមានទំហ៊ំ៥០X១០០ម៉ែត្រ ដោយដាំផ្កាស្រស់ មានប៉មដែលមានកង្ហាធំកម្ពស់១០ម៉ែត្រដាក់ចំកណ្តាលសួន និងជីកស្រះទឹកទំហ៊ំ២០x៦០ម៉ែត្រ ដើម្បីធ្វើជាកន្លែងស្ទូចត្រីចុងសប្តាហ៍ជាការលំហែអារម្មណ៍របស់បងប្អូនយើង។

លោកតំណាងក្រុមហ៊ុន KSY Real Estate ថែមទាំងបានបញ្ជាក់ផងដែរថា៖សព្វថ្ងៃនេះក្រុមហ៊ុនមានគម្រោងទី១និងគម្រោងទី២ ហើយគម្រោងទី២យើងចាប់ផ្តើមធ្វើហើយ ជាដីឡូតិ៍ដែលបានពុះហើយ ជាសួនដែលកំពុងចាប់ផ្តើមធ្វើបណ្តើរៗ ហើយស្រះក៏ចាប់ផ្តើមជីកដែរ។លោកថាក្រៅពីគម្រោងដី៣.៥០ហិកតាដែលយើងបានពុះជាដីឡូតិ៍នេះ គឺក្រុមហ៊ុនមានដីផ្សេងទៀតសម្រាប់ធ្វើរ៉ីសត បច្ចុប្បន្ននេះគឺធ្វើបានមួយបន្ទប់ហើយ នឹងមានគម្រោងធ្វើតទៅទៀត ហើយយើងនឹងបើកជារ៉ីសតទំហ៊ំ១០x២០ម៉ែត្រធ្វើជាបន្ទប់គេង សម្រាប់បងប្អូនមកលេងទឹកជ្រោះអាចស្នាក់នៅបានសម្រាប់ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ហើយបើអតិថិជនស្រឡាញ់ប្លង់ដីសម្រាប់ធ្វើកន្លែងលំហែ ក៏ក្រុមហ៊ុនអាចលក់ជូនបានដែរ ពោលគឺយើងប្រែប្រួលទៅតាមចំណង់អតិថិជនដែលគាត់ចង់បាន៕