(ដូហា)៖ ខ្សែការពារវ័យ ៣៩ឆ្នាំ Dani Alves ដែលបច្ចុប្បន្នលេងឲ្យក្លិប UNAM Pumas នៅប្រទេសម៉ិកស៊ិកនោះ នឹងពាក់ស្លាកក្នុងនាមជាប្រធានក្រុម ដោយសារអ្នកចាត់ការ Tite បានធ្វើការផ្លាស់ប្តូរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

ប្រេស៊ីល បានឡើងរួចទៅហើយសម្រាប់វគ្គ១៦ក្រុមចុងក្រោយ ជាមួយនឹងការឈរនៅកំពូលតារាងពូល G ប្រសិនបើពួកគេមិនបរាជ័យក្នុងពេលប៉ះកាមេរូនទៀត។

Alves បានលើកឡើងថា «សម្រាប់ខ្ញុំ វាបង្ហាញពីការពិតថា ខ្ញុំអាចពាក់អាវប្រេស៊ីលបាន។ វាធ្វើឲ្យខ្ញុំមានមោទនភាពខ្លាំងណាស់ ក្នុងការឈរនៅទីនេះ»

«ខ្ញុំធ្លាប់បានលេងជាមួយក្រុមប្រេស៊ីល អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយការលេងក្នុងព្រឹត្តិការណ៍ World Cup នេះ ធ្វើឲ្យខ្ញុំរីករាយជាខ្លាំង»។ នេះជាការបន្ថែមរបស់ Alves ដែលបានបង្ហាញខ្លួនរបស់លោកជាលើកដំបូង ក្នុងការប្រកួតអន្តរជាតិ ក្នុងឆ្នាំ២០០៦។

អតីតខ្សែការពារក្លិប FC Barcelona រូបនេះ បានជាសះស្បើយពីរបួសជង្គង់ ដើម្បីចូលរួមប្រកួត នៅឯព្រឹត្តិការណ៍ World Cup ជាលើកទី៣ របស់លោក៕