(ដូហា)៖ ការប្រកួតបញ្ចប់ពូល H នៃជុំទី៣ កូរ៉េខាងត្បូង ប៉ះ ព័រទុយហ្គាល់ គ្រាដែល ហ្គាណា ប៉ះអ៊ុយរូហ្គាយ ដើម្បីដណ្តើមយក ៣ពិន្ទុក្នុងការឡើងទៅវគ្គ ១៦ក្រុមជាបន្តសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ដែលការប្រកួតធ្វើឡើងដំណាលគ្នានាម៉ោង ១០យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃសុក្រ ទី០២ ខែធ្នូ។

គួរដឹងថា កូរ៉េខាងត្បូង ប៉ះ ព័រទុយហ្គាល់​ និងត្រូវធ្វើឡើងនៅកីឡដ្ឋាន Education City Stadium​ នៃទីក្រុង Al Rayyan។

ចំណែកក្រុម ហ្គាណា ប៉ះអ៊ុយរូហ្គាយនិងត្រូវធ្វើឡើងនៅកីឡដ្ឋាន Al Janoub Stadium​ នៃទីក្រុង Al Wakrah។

អ្វីដែលសំខាន់ផងនោះ សម្រាប់ក្រុមទាំង៤ ដែលស្ថិតក្នុងពូល H ជាមួយគ្នា ក្រុមព័រទុយហ្គាល់​ មាន៦ពិន្ទុលើសគេ និងហ្គាណា មាន៣ពិន្ទុ បន្ទាប់ពីក្រុមកូរ៉េខាងត្បូង និងអ៊ុយរូហ្គាយ មាន១ពិន្ទុស្មើគ្នា៕