(ដូហា)៖ ការប្រកួតបញ្ចប់វគ្គចែកពូល G នៃជុំទី៣ ដែលមានក្រុម​កាមេរ៉ូន ប៉ះប្រេស៊ីល គ្រាដែលក្រុមស៊ែប៊ី ប៉ះស្វីស ដើម្បីដណ្តើមយក ៣ពិន្ទុក្នុងការឡើងទៅវគ្គ ១៦ក្រុមជាបន្តសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ដែលការប្រកួតធ្វើឡើងដំណាលគ្នានាម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២។

សម្រាប់់ការប្រកួតរបស់ក្រុម​កាមេរ៉ូន ប៉ះប្រេស៊ីល និងត្រូវធ្វើឡើងនៅកីឡដ្ឋាន Lusail Iconic Stadium នៃទីក្រុងLusail។

ចំណែកឯក្រុមស៊ែប៊ី ប៉ះស្វីស វិញ និងត្រូវធ្វើឡើងនៅកីឡដ្ឋាន Ras Abu Aboud នៃទីក្រុង Doha។

គួរបញ្ជាក់ថា​ ក្រុមទាំង៤ ដែលស្ថិតក្នុងពូល G ជាមួយគ្នានោះ ក្រុមប្រេស៊ីល មាន៦ពិន្ទុលើសគេ បន្ទាប់មកក្រុមស្វីស មាន៣ពិន្ទុ ខណះពេលក្រុមកាមេរ៉ូន និងស៊ែប៊ី មាន១ពិន្ទុស្មើគ្នា៕