(ដូហា)៖ កូរ៉ខាងត្បូង បានក្លាយជាក្រុមបាល់ទាត់ទី៣ តំណាងឲ្យទ្វីបអាស៊ីក្នុងការឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃ World Cup 2022 នៅប្រទេសកាតា បន្ទាប់ពីអូស្តា្រលី និងជប៉ុន។

២ប្រកួតនាម៉ោង ១០យប់បញ្ចប់ពូល H អ៊ុយរ៉ាហ្គាយ បានយកឈ្នះគូប្រជែងហ្គាណា ២ទល់នឹង០ ស្របពេលកូរ៉េខាងត្បូងរកបាន ៣ពិន្ទុលើកដំបូងក្នុងចំណោម ៣ប្រកួតនៅ World Cup លើកទី២២ តាមរយៈយកឈ្នះព័រទុយហ្គាល់ ២-១។

នេះមានន័យថា កូរ៉េខាងត្បូងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៃពូល H ស្មើជាមួយក្រុមលេខ៣ អ៊ុយរ៉ាហ្គាយ ក៏ព្រោះស៊ុតគូប្រកួតសរុបបាន ៤គ្រាប់ គ្រាដែលអ៊ុយរ៉ាហ្គាយ រកបាន ២គ្រាប់ក្នុងចំណោម ៣ប្រកួតក្នុងពូលដូចគ្នា។

ចំណែកឯ ២ប្រកួតបញ្ចប់ពូល G ប្រេស៊ីលចាញ់កាមេរូន ១ទល់នឹង០ គ្រាដែលស្វីស ឈ្នះស៊ែប៊ី ៣-២។ សាំបាប្រេស៊ីល និងស្វីស ដឹកដៃគ្នាឡើងវគ្គ ១៦ក្រុម។

សម្រាប់ក្រុមប៉ះគ្នានៅវគ្គចាញ់-ធ្លាក់ ១៦ក្រុមរួមមាន ហូឡង់ ប៉ះអាមេរិក អាហ្សង់ទីន ជួបអូស្រ្តាលី ជប៉ុន ប៉ះក្រូអាត ប្រេស៊ីល ជួបកូរ៉េខាងត្បូង អង់គ្លេស ប៉ះសេណេហ្គាល់ បារាំង ជួបប៉ូឡូញ ម៉ារ៉ុក ប៉ះអេស្ប៉ាញ និងព័រទុយហ្គាល់ ជួបស្វីស៕