(ភ្នំពេញ)៖ ALLNESS COLLAGEN ដែលជាផលិតផលខូឡាជេន លំដាប់ថ្នាក់នាំមុខគេនៅប្រទេសថៃ បានបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជា ជាផ្លូវការហើយ។

ពិធីប្រកាសសម្ពោធដាក់ឱ្យចរាចរណ៍លើទីផ្សារកម្ពុជា របស់ ALLNESS COLLAGEN បានធ្វើឡើងកាលពីល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ នៅផ្សារទំនើបអ៉ីអនម៉ល សែនសុខ ក្រោមវត្តមានតារាល្បីឈ្មោះរបស់ប្រទេសថៃ គឺនាង Pitchanart Sakhakorn ដែលជាទូតសុឆន្ទៈរបស់ផលិតផលនេះ ព្រមទាំងថា្នក់ដឹកនាំក្រុមហ៊ុនពីប្រទេសថៃ សិល្បករ អាជីវករ ជាច្រើនកុះករចូលរួមផងដែរ។

ជាផលិតផលមានឈ្មោះបោះសំឡេងឈានមុខនៅប្រទេសថៃ ពេលនេះផលិតផល ALLNESS COLLAGEN បានបង្ហាញវត្តមាននៅកម្ពុជាជាមួយនឹងភាពជឿជាក់ខ្ពស់ថានឹងអាចវាយលុកទីផ្សារនៅកម្ពុជាបាន។

បើតាមតារាសម្តែងថៃនាង Pitchanart Sakhakorn បានស្នើឱ្យអតិថិជនអាចធ្វើការសាកល្បងក្នុងការប្រើប្រាស់ផលិតផលនេះនោះនឹងអាចបានដឹងច្បាស់អំពីគុណតម្លៃសម្រាប់សុខភាពរូបរាងកាយ និងសម្រស់។ ដូច្នេះ អ្នកនាងបានស្នើឱ្យបងប្អូនសាកល្បងប្រើប្រាស់ផលិត COLLAGEN នេះត្រឹមួយសប្តាហ៍នឹងធ្វើឱ្យសម្រស់របស់បងប្អូនប្លែកជាងមុន។

នាង Pitchanart Sakhakorn បានលើកឡើងថា នាងបានក្លាយជាទូតសុឆន្ទៈនៃផលិតផលនេះជាច្រើនឆ្នាំកន្លងមកហើយ ហើយក៏ជាអ្នកដែលបានប្រើប្រាស់ផលិតផលនេះ និងទទួលបានការនិយមទទួលទានច្រើននៅប្រទេសថៃផងដែរ។ សម្រាប់ COLLAGEN នេះ គឺមានគុណភាពល្អ១០០ភាគរយ ដែលផលិតឡើងពីវត្ថុធាតុដើមមានគុណភាពល្អបំផុត ជួយឱ្យរាងកាយ និងសម្រស់កាន់តែស្រស់ស្អាត។

បន្ថែមពីនេះ តារាសម្តែងជាទូតសុឆន្ទៈរូបនេះ បានលើកឡើងដែរថា នាងពិតជារំភើបដែលបានធ្វើដំណើរកាន់ប្រទេសកម្ពុជាជាថ្មីជាមួយការប្រកាសសម្ពោធផលិតផល ALLNESS COLLAGEN ជាផ្លូវការហើយ នាងក៏មានគម្រោងធ្វើដំណើរមកកម្ពុជាថ្មីដើម្បីចូលរួមបំពេញការងារ និងការថតស្នាដៃសិល្បៈមួយចំនួននៅកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា ALLNESS COLLAGEN ជាផលិតផលនាំចូលពីប្រទេសជប៉ុន ជាផលិតផលធ្វើឱ្យស្បែកតឹងណែន រក្សាសំណើមស្បែក ជួយឱ្យស្បែកទន់រលោង កាត់បន្ថយស្លាកស្នាម និងការកើតមុន ធ្វើឱ្យស្បែក ស ភ្លឺ រលោង ក្មេងជាងវ័យ។ ALLNESS COLLAGEN គឺជាផលិតផលត្រូវមានសុវត្ថិភាព ត្រូវតាមមាត្រដ្ឋានស្តង់ដារអន្តរជាតិ៕