(ដូហា)៖ ក្រុមជម្រើសជាតិហូឡង់ ដណ្តើមបានកៅអីឡើងវគ្គ ៨ក្រុមជាបន្ត បន្ទាប់ពីយកឈ្នះក្រុមសហរដ្ឋអាមេរិក ៣-១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃការប្រកួតស្វែងរកឱកាសប្រជែងពានរង្វានបាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលធ្វើឡើងនាប្រទេសកាតា ខណៈក្រុមសហរដ្ឋអាមេរិក អស់ឱកាសត្រឹមវគ្គនេះ។

ស្ថិតក្នុងការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមទាំងពីរ ក្រុមទឹកក្រូចហូឡង់ រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីត្រឹមលេងបាន ១០នាទីដោយកីឡាករ Mempihi Depay និងខ្សែការពារ Daley Blind ជាមួយកីឡាករ Dumfries ខណៈ ១គ្រាប់របស់ក្រុមអាមេរិក រកបានដោយ Haji Wright។

គួរបញ្ជាក់ផងថា នេះជាលទ្ធផលរកបាន ក្រុមទី១ នៃការឡើងទៅវគ្គ ៨ក្រុម, ដ្បិតនៅរង់ចាំជំនួបកាត់សេចក្តីវគ្គចាញ់-ធ្លាក់ ១៦ក្រុមនេះ រវាងក្រុមអាហ្សង់ទីន ជួបអូស្រ្តាលី ហើយក្រុមជប៉ុន ប៉ះក្រូអាត, ប្រេស៊ីល ជួបកូរ៉េខាងត្បូង, អង់គ្លេស ប៉ះសេណេហ្គាល់, បារាំង ជួបប៉ូឡូញ, ម៉ារ៉ុក ប៉ះអេស្ប៉ាញ, និងព័រទុយហ្គាល់ ជួបស្វីស៕