(ដូហា)៖ ២ប្រកួតបន្តនាយប់នេះពីក្នុងវគ្គ ១៦ក្រុមនៃ FIFA World Cup 2022 នៅប្រទេសកាតា គឺជាការជួបគ្នារវាងក្រុមការពារជើងឯកបារាំង ប៉ះប៉ូឡូញ និងអង់គ្លេស ជួបសេណេហ្គាល់។

១ប្រកួតបើកឆាកនាម៉ោង ១០យប់ថ្ងៃអាទិត្យ ទី០៤ ខែធ្នូនេះ គឺជាជំនួបក្រុមនៅទ្វីបអឺរ៉ុបដូចគ្នា រវាងបារាំង និងប៉ូឡូញ គ្រាដែលមាន់គកជាក្រុមលេខ១ ចេញពីពូល D ដែលត្រូវប៉ះប៉ូឡូញ ជាក្រុមលេខ២ នៃពូល C។

រីឯ ១ប្រកួតទៀតនាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) គឺជាការជួបគ្នារវាងតោកំណាចអង់គ្លេស ជួបក្រុមមកពីអាហ្វ្រិក សេណេហ្គាល់។

អង់គ្លេស ក្នុងនាមជាក្រុមលេខ១ ចេញពីពូល B គ្រាដែលគូប្រជែង សេណេហ្គាល់ ជាក្រុមលេខ២ ចេញពីពូល A ដ្បិតហូឡង់ឈរកំពូលតារាង។

ក្រុមឈ្នះ នឹងត្រូវប៉ះគ្នាជាបន្តទៀតសម្រាប់វគ្គចាញ់-ធ្លាក់ ៨ក្រុមចុងក្រោយ ក្នុងការប្រជែងកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ World Cup 2022៕