(ភ្នំពេញ)៖ ហាងស៊ុប វួយស៊ូអ៊ូ​​​​​​​​​​​​​ សាខាទួលគោក (Fun Mall) បែបចិន បើកសម្ពោធជាផ្លូវការ សាខាខណ្ឌទួលគោក ជាផ្លូវការ នៅថ្ងៃទី០៤​ ខែធ្នូ ឆ្នាំ២០២២ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២។

ហាងស៊ុប វួយស៊ូអ៊ូ​​​​​​​​​​​​​​ សាខាទួលគោក មានទីតាំងធំទូលាយ និងមានការរចនាលម្អតាមបែបចិនបុរាណ។ ហាងនេះមានបន្ទប់ VIP ចំនួន៧ ហើយបន្ទប់ VIP ដែលធំជាងគេ គឺមានទាំង KTV អាចទទួលភ្ញៀវហូតទៅដល់ ១៦នាក់ ដែលសាកសមនឹងការរៀបចំកម្មវិធីខួបកំណើត ពិធីជប់លៀង កម្មវិធីជួបជុំគ្រួសារ ឬមិត្តភ័ក្តជាដើម។

ចំណែកឯប្រភេទសាច់ បន្លែ និងអាហារសម្រន់ នៅក្នុងហាងគឺមានច្រើនមុខដូចជា៖ សាច់គោ សាច់ពពែ បង្កងយក្យ ក្តាមយក្យ ខ្យងប្រម៉ោយដំរី ខ្យងបន្លា ប្រហិត តៅហ៊ូទឹកស្ករ នំប៉ាវបំពង នំល្ពៅបំពងជាដើម ដែលភ្ញៀវអាចកម្ម៉ង់ទៅតាមចំណង់ចំណូលចិត្តខ្លួនបាន។

ដើម្បីអបអរសាទរនៃការបើកដំណើរការហាងស៊ុប វួយស៊ូអ៊ូ​​​​​​​​​​​​​​ សាខាទួលគោក ហាង​​​​​​​​​​​​​​ស៊ុបទាំងបីសាខាមានការបញ្ចុះតម្លៃ22%។

ហាងស៊ុប វួយស៊ូអ៊ូ ចាប់បើកដំណើរការ តាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ហាងស៊ុប វួយស៊ូអ៊ូមានបីសាខារួមមាន៖ សាខាកោះពេជ្រ សាខាប៉េងហួត បឹងស្នោរ និងសាខាទួលគោក( Fun Mal)៕