(ដូហា)៖ ក្រុមការពារតំណែងជើងឯក មាន់គកបារាំង នឹងត្រូវប៉ះគូប្រជែងតោកំណាចអង់គ្លេស ក្នុងវគ្គ ៨ក្រុមចុងក្រោយនាថ្ងៃទី១១ ខែធ្នូខាងមុខនៃ World Cup 2022 នៅប្រទេសកាតា។

បារាំង បានទម្លាក់ក្រុមនៅប្លុកអឺរ៉ុបដូចគ្នា ប៉ូឡូញក្នុងលទ្ធផលបច្ចេកទេស ៣ទល់នឹង១ នៅមុនពេលអង់គ្លេសបានបំបាក់ក្រុមរបស់ Sadio Mane មកពីទ្វីបអាហ្រ្វិក សេណេហ្គាល់ ៣-០ ពីក្នុងវគ្គ ១៦ក្រុមចុងក្រោយដូចគ្នា។

នេះមានន័យថា សម្រាប់វគ្គចាញ់-ធ្លាក់ ៨ក្រុមចុងក្រោយ រកឃើញ ២ប្រកួតហើយរវាងហូឡង់ ប៉ះអាហ្សង់ទីននាថ្ងៃទី១០ ខែធ្នូ និងបារាំង ជួបអង់គ្លេស នាថ្ងៃទី១១ ខែធ្នូ ចាប់ផ្តើមម៉ោង ២យប់រំលងអាធ្រាត្រដូចគ្នា (ម៉ោងនៅកម្ពុជា)៕