(ភ្នំពេញ)៖ បន្ទាប់ពិធីបិទកីឡាជាតិលើកទី ៣ កាលពីល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ មានការសង្កេតឃើញថា សាធារណៈជនមួយចំនួនមានប្រតិកម្មនៅតាមបណ្តាញសង្គម ចំពោះការមិនចាក់ផ្សាយនូវការសម្តែងរបស់តារាល្បី ម៉ាន់ វណ្ណដា នៅលើហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន Smart Axiata និង Pleng។

ថ្មីៗនេះ ក្រុមហ៊ុន Smart Axiata ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីធំនៃកីឡាជាតិលើកទី៣ បានធ្វើការបកស្រាយបំភ្លឺនៅក្នុងសេចក្តីជូនដំណឹងមួយ បញ្ជាក់អំពីមូលហេតុដែលខ្លួនមិនចាក់ផ្សាយបន្តផ្ទាល់នូវការសម្តែងរបស់សិល្បករ ម៉ាន់ វណ្ណដា នៅក្នុងពិធីបិទកីឡាជាតិលើកទី ៣ កន្លងមកនេះ គឺដោយសារតែ មានការផ្លាស់ប្តូររបៀបវារៈកម្មវិធីភ្លាមៗមុនពេលចាប់ផ្តើមកម្មវិធី។

សេចក្តីជូនដំណឹងនេះបាននិយាយថា ក្រុមហ៊ុន Smart Axiata ក៏បានគោរពយល់ព្រមទៅតាមសំណើពីរគឺសំណើផ្លាស់ប្តូរកម្មវិធី ក៏ដូចជាការស្នើសុំមិនឲ្យចាក់ផ្សាយ ការសម្តែង «Time To Rise» នៅលើផេក Smart Axiata និង Pleng ផងដែរ៕

សូមអានសេចក្តីបំភ្លឺរបស់ក្រុមហ៊ុន Smart Axiata ដូចខាងក្រោម៖