World Cup 2022: ២ប្រកួតវគ្គ ១៦ក្រុមយប់នេះ ជប៉ុន និងកូរ៉េខាងត្បូង ត្រូវប៉ះក្រូអាត និងប្រេស៊ីល ដណ្តើមកៅអីឡើងវគ្គ ៨ក្រុម

05-12-2022 13:30

(ដូហា)៖ ២ប្រកួតសម្រាប់យប់នេះក្នុងវគ្គ ១៦ក្រុមនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ជាការជួបគ្នារវាងក្រុមជប៉ុន ប៉ះក្រុមក្រូអាត និងក្រុមខ្លាំងប្រេស៊ីល ជួបក្រុមកូរ៉េខាងត្បូង នៃការដណ្តើមកៅអីឡើងវគ្គ ៨ក្រុមជាបន្ត។

ក្រុមខ្លាំងមកពីទ្វីបអាស៊ីមាន ២ក្រុម ដោយក្រុមសាំមូរ៉ៃជប៉ុន ត្រូវប៉ះក្រុមអឺរ៉ុបក្រូអាត និងធ្វើឡើងនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នាវេលាម៉ោង ១០យប់នេះ, ខណៈឈានចូលម៉ោង ២រំលងអាធ្រាត្រ ថ្ងៃទី០៦ ខែដដែលនេះ ជាការប៉ះគ្នារវាងក្រុមជើងឯក ៥សម័យកាល ប្រេស៊ីល ជាមួយក្រុមកូរ៉េខាងត្បូង (ម៉ោងនៅកម្ពុជា) ដែលជាការប្រជែងដណ្តើមកៅអីវគ្គបន្តយ៉ាងសំខាន់រៀងៗខ្លួន។

គួរបញ្ជាក់ផងថា គិតមកដល់ពេលនេះព្រឹត្តិការណ៍ FIFA World Cup 2022 សម្រាប់វគ្គ ៨ក្រុមរកឃើញបាន ២ប្រកួតហើយ ដោយមានក្រុមហូឡង់ ប៉ះអាហ្សង់ទីន និងការពារតំណែងជើងឯកបារាំង ប៉ះតោកំណាចអង់គ្លេស៕