(ភ្នំពេញ)៖ មនុស្សម្នាក់ៗនៅលើសកលលោករមែងកើតមកដោយភ្ជាប់មកនូវទេពកោសល្យ និងសមត្ថភាពប្លែកៗរៀងៗខ្លួន។ ជាក់ស្ដែងមនុស្សមួយចំនួនបានស្វែងយល់ និងបង្ហាញនូវទេពកោសល្យនោះដោយខ្លួនឯង ហើយមួយចំនួនទៀតក៏ត្រូវការ ការបណ្ដុះបណ្ដាលបន្ថែមទៀតដើម្បីស្វែងយល់ និងបង្ហាញសមត្ថភាពទាំងនោះចេញមកក្រៅ។

នេះក៏ជាមូលហេតុចម្បងមួយដែលមនុស្សគ្រប់រូប តែងតែស្វះស្វែង និងស្រវាការសិក្សារៀនសូត្រទៅលើមុខជំនាញផ្សេងៗគ្នា។ ទន្ទឹមនឹងនេះដែរ ការសិក្សារៀនសូត្រប្រៀបបីដូចជាការធ្វើដំណើរលើវិថីមួយ ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យនៃជីវិតការងារ និងជីវិតរស់នៅដោយស្រស់ត្រកាល ក៏ដូចជាការសម្រេចនូវក្ដីស្រមៃរបស់យើង។

កត្តាទាំងនេះហើយដែលបណ្តាលឲ្យមនុស្សម្នាក់ៗបានខិតខំប្រឹងប្រែងរៀនសូត្រ និងសិក្សាស្វែងយល់ពីជំនាញ និងពីអ្វីមួយមិនចេះឈប់ឈរ រួមទាំងការស្វែងរកថ្នាលបណ្ដុះបណ្ដាលណាដែលមានទាំងគុណភាព និងប្រសិទ្ធិភាពអប់រំខ្ពស់។

វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ជាគ្រឹះស្ថានឧត្តមសិក្សាដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលបណ្ដុះបណ្ដាលលើផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងសវនកម្មដោយមានការទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា។

លើសពីនេះទៅទៀត វិទ្យាស្ថានខេមអេដ ក៏ទទួលបានការទទួលស្គាល់លើគុណភាពអប់រំពីស្ថាប័នវាយតម្លៃគុណភាពអប់រំទាំងក្នុងស្រុក និងអន្តរជាតិដូចជា៖

* ជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់នៅប្រទេសកម្ពុជាដែលមានការទទួលស្គាល់កម្រិតផ្លាទីនីមពីសមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់រហូតដល់ ១៨៣ប្រទេសលើពិភពលោក។
* ជាគ្រឹះស្ថានឧត្តមសិក្សាមួយក្នុងចំណោមដប់គ្រឹះស្ថានឧត្តមសិក្សាដែលទទួលបានការទទួលស្គាល់លើគុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACCA)។
* ជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលបានទទួលស្គាល់ពីស្ថាប័នអ្នកជំនាញ វិភាគហិរញ្ញវត្ថុ (CFA) ដែលមានទីតាំងនៅសហរដ្ឋអាមេរិក។
* ជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលទទួលបានការវាយតម្លៃកម្រិតផ្កាយប្រាំលើគុណភាពអប់រំ ការបង្រៀន ការអភិវឌ្ឍន៍កម្មវិធីសិក្សា និងឱកាសការងារនិស្សិត ពីស្ថាប័នអន្តរជាតិ QS Stars នៅក្នុងចក្រភពអង់គ្លេស។
* ជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលបានការទទួលស្គាល់មុនគេលើគុណភាពអប់រំពីស្ថាប័នបណ្តាញសាលកវិទ្យាល័យអាស៊ាន AUN-QA នៅព្រះរាជាណាចក្រថៃ។

បន្ថែមលើការទទួលស្គាល់ទាំងគុណភាពអប់រំ និងសមត្ថភាពក្នុងការបណ្តុះបណ្តាលនិស្សិតឲ្យទទួលបាននូវចំណេះដឹងគ្រប់គ្រាន់ សម្រាប់ធ្វើជាគ្រឹះក្នុងការស្វែងរកការងារបន្ទាប់ពីបញ្ចប់ការសិក្សា វិទ្យាស្ថានក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងការសម្រិតសម្រាំង យកនូវសាស្រ្តចារ្យដែលប្រកបដោយគរុកោសល្យ ចំណេះដឹង គុណវុឌ្ឍិ និងបទពិសោធន៍ពីបណ្ដាប្រទេសជាច្រើនរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គេ្លស សិង្ហបុរី និងប្រទេសល្បីល្បាញមួយចំនួនទៀត។ ជាមួយនឹងការរៀបចំកម្មវិធីសិក្សា ដែលមានការទទួលស្គាល់ ហើយស្របតាមស្ថង់ដារ IFAC នៅសហរដ្ឋអាមេរិក និងការចូលរួមសហការបានយ៉ាងល្អរវាងថ្នាក់ដឹកនាំ បុគ្គលិក ក៏ដូចជាពីសំណាក់សាស្ត្រាចារ្យទាំងអស់ យើងសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) នឹងប្រកបដោយចំណេះដឹង គុណវុឌ្ឍិ និងសមត្ថភាពយ៉ាងពេញលេញក្នុងការបំពេញការងារ និងប្រកបអាជីវកម្មបានដោយជោគជ័យ។

លើសពីនេះទៅទៀត ការបញ្ចប់ការសិក្យាថ្នាក់បរិញ្ញបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) នៅវិទ្យាស្ថានខេមអេដ និស្សិតនឹងទទួលបាននូវសញ្ញាបត្រពីរក្នុងពេលតែមួយ រួមមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុដែលទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា និងសញ្ញាបត្រអ្នកបច្ចេកទេសផ្នែកគណនេយ្យអន្តរជាតិ CAT (Certified Accounting Technician) ពីចក្រភពអង់គ្លេសផងដែរ។

ម្យ៉ាងវិញទៀត វិទ្យាស្ថានខេមអេដ ក៏បានបង្កើតសមាគមនិស្សិត ក្លឹបសិក្សា កីឡា ការបោះជំរំ ទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក រួមទាំងសកម្មភាពសង្គមជាច្រើន ក្នុងគោលបំណងជួយជំរុញលើកទឹកចិត្ត និងបង្កើនសមត្ថភាពក្នុងការគិត ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ និងចំណេះដឹងផ្សេងៗទៅដល់និស្សិតបន្ថែមទៀត ក្នុងគោលបំណងបង្កើននូវជំនាញទន់ និងជំនាញផ្សេងៗក្រៅពីជំនាញ និងចំណេះដឹងមូលដ្ឋានគ្រឹះរបស់ពួក ដែលធ្វើឲ្យពួកគេមានភាពងាយស្រួល និងសមត្ថភាពពេញលេញក្នុងការស្វែងរកការងារ។ ទន្ទឹមនឹងការសិក្សា វិទ្យាស្ថានខេមអេដ ក៏បានបន្ថែមនូវកម្មវិធីសម្រាកលំហែកាយដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលដៅជួយលើកកម្ពស់សមត្ថភាពរបស់និស្សិតមួយកម្រិតទៀត ក៏ដូចជាបង្កើនភាពស្និតស្នាលរវាងនិស្សិតទាំងអស់ ជួយកាត់បន្ថយនូវភាពតានតឹងពីការសិក្សា ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីៗពីការចូលរួមនៅក្នុងសកម្មភាពនេះផងដែរ។

អ្វីដែលពិសេសបំផុតនោះគឺ វិទ្យាស្ថានខេមអេដ បានបង្កើតនូវនាយកដ្ឋានជួយស្វែងរកការងារជូននិស្សិត ដោយពួកយើងមានការសហការជាមួយក្រុមហ៊ុនសវនកម្មអន្តរជាតិទាំងបួនដូចជា PwC KPMG EY និងDeloitte រួមទាំងធនាគារ និងស្ថាប័នរដ្ឋ និងឯកជនជាច្រើនទៀតផងដែរ។ ហើយសមិទ្ធផលទាំងនេះបានផ្តល់ភាពងាយស្រួលមួយសម្រាប់និស្សិតទើបបញ្ចប់ការសិក្សា ក្នុងការទទួលបាននូវឱកាសការងារនៅក្នុងស្ថាប័នក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាការអង្គភាពមួយចំនួន។ ចាប់ផ្តើមទទួលពាក្យចុះឈ្មោះសិក្សាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដើម្បីទទួលបាននូវឱកាសអាហារូបករណ៍រហូតដល់ ៤០០០ដុល្លារ សម្រាប់សិក្សាថ្នាក់បរិញ្ញបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) នៅវិទ្យាស្ថានខេមអេដ។

សម្រាប់ព័ត៌មានលម្អិតអាចសាកសួរបន្ថែមនៅវិទ្យាស្ថានដោយផ្ទាល់ ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យនៅវេលាម៉ោង ៧ព្រឹក រហូតដល់ ៧យប់ ដែលមានអាសយដ្ឋានផ្ទះលេខ ៦៤ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (នៅជិតស្ពាននាគវត្តភ្នំ)។ សូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនងតាមរយៈ ០២៣ ៩៨៦ ៥២២ / ៥២៣ / ៩៦០ និង០១២ ៦១៨ ៩៨៨៕