(ដូហា)៖ ខ្សែប្រយុទ្ធ Neymar នឹងអាចលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល ប៉ះកូរ៉េខាងត្បូង ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup 2022 ,នេះបើតាមការអះអាងពីគ្រូបង្វឹក Tite ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន BBC នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ។

ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះ បានខកខានការប្រកួតជម្រុះក្នុងពូលចំនួន ២លើកចុងក្រោយ របស់ប្រេស៊ីល បន្ទាប់ពីរបួសសរសៃចងកជើងខាងស្តាំរបស់លោក ក្នុងការប្រកួតបើកឆាក ប៉ះស៊ែប៊ី នៃការប្រកួតឈ្នះ២-០ ដោយបានប្រជែងប៉ះគ្នាយ៉ាងខ្លាំង ជាមួយកីឡាករស៊ែប៊ី Nikola Milenkovic៕

ដោយលើកជាសំណួរកាលពីថ្ងៃអាទិត្យ ថាតើ Neymar នឹងសមស្របសម្រាប់ការវិលត្រឡប់ ចូលប្រកួតវិញឬអត់នោះ, លោក Tite បានឆ្លើយតបថា "បាទ"

លោកបន្ថែមថា "Neymar នឹងហ្វឹកហាត់នៅថ្ងៃនេះ នៅពេលរសៀល ហើយប្រសិនបើគាត់ហ្វឹកហាត់បានល្អ គាត់នឹងបានលេង"