(ដូហា)៖ ការប្រកួតបាល់ទាត់ FIFA World Cup 2022 នៅប្រទេសកាតា នៃវគ្គ ១៦ក្រុមចុងក្រោយ ក្រុមក្រូអាតឡើងទៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះក្រុមជប៉ុន ៣-១ ដោយស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី នាកីឡដ្ឋាន Al Janoub។

ជំនួបរវាងក្រុមទាំងពីរធ្វើឡើងយ៉ាងស្វិតស្វាញពេញ ៩០នាទីបានត្រឹមស្មើគ្នា ១-១ នឹងបានឈានចូលម៉ោងបន្ថែម ១៥នាទី ២ដង ទើបរកឃើញលទ្ធផលដោយក្រូអាត ឈ្នះជប៉ុន ដោយស៊ុតបាល់ ១១ម៉ែត្រ ៣-១។

ជាលទ្ធផលក្រុមក្រូអាត បានក្លាយជាបេក្ខភាពទី៥ ដែលមានសិទ្ធិឆ្លងទៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីការកក់កៅអីបានមុនរួចជាស្រេចមានដូចជា ហូឡង់, អាហ្សង់ទីន, បារាំង និងអង់គ្លេស៕