(ដូហា)៖ ២ប្រកួតរាត្រីនេះ គឺដើម្បីបញ្ចប់វគ្គ ១៦ក្រុមនៃ World Cup 2022 នៅប្រទេសកាតា ដែលមានព័រទុយហ្គាល់ ជួបស្វីសផងដែរ។

គូបើកឆាក អេស្ប៉ាញប៉ះម៉ារ៉ុក នាម៉ោង ១០យប់ថ្ងៃអង្គារ ទី០៦ ខែធ្នូនេះ (ម៉ោងនៅកម្ពុជា) នៅពេលអេស្ប៉ាញ ជាក្រុមលេខ២ ចេញពីពូល E ត្រូវជួបក្រុមមកពីទ្វីបអាហ្វ្រិក ម៉ារ៉ុក ដែលជាក្រុមឈរកំពូលតារាងចេញពីពូល F។

ចំណែកឯគូកូនពៅនាម៉ោង ២យប់រំលងអាធ្រាត្រវិញ គឺជាការជួបគ្នារវាងព័រទុយហ្គាល់ និងក្រុមនៅប្លុកអឺរ៉ុបដូចគ្នា ស្វីស គ្រាដែលព័រទុយហ្គាល់ ជាក្រុមលេខ១ ចេញពីពូល H និងស្វីសជាក្រុមលេខ២ នៃពូល G។

ក្រុមឈ្នះរវាង ២ប្រកួតរាត្រីនេះ នឹងបន្តប៉ះគ្នាទៀតក្នុងវគ្គ ៨ក្រុម ខណៈហូឡង់ប៉ះអាហ្សង់ទីន បារាំង ជួបអង់គ្លេស និងក្រូអាត ប៉ះប្រេស៊ីល៕